សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់រាជធានីបាងកកដោយសុវត្ថិភាពដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤និងកិច្ចប្រជុំពាក់ព័ន្ធ

836
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃដោយសុវត្ថិភាពដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣​មិថុនាស្អែក។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិដងមឿងប្រកបដោយសុវត្ថិភាព​កាលពីវេលាម៉ោង ៨៖៥៩នាទី ព្រឹកថ្ងៃទី២២មិថុនានេះក្រោមវត្តមាននៃការ​ស្វាគមន៍​យ៉ាងស្និទ្ធស្នាលនិងរាក់ទាក់បំផុតពីលោក វីរ៉ា រ៉ូចប៉ូចចាន់ណារ៉ាត់ រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ ព្រមទាំងវត្តមានប្រធានពិធីការ​ក្រសួងការបរទេសថៃនិង លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល​ថៃ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ​ជាច្រើន​រូប ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម