ពី​ក្រុមហ៊ុន​បោះ​ដុំ​ទំនិញ​តាម​ទីផ្សារ រហូតដល់​ក្លាយជា​ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរជាតិ​

1931
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ក្រុមហ៊ុន​ចិន​មួយ បានមក​រកស៊ី​នៅ​ប្រទេស​កម្ពុ​ជាជាង​២០​ឆ្នាំ​។ ពីដំបូងៗ ក្រុមហ៊ុន​នោះ ត្រឹមតែ​ជា​អ្នក​នាំ​ទំនិញ​ចូល​ពី​ចិន​មក​បោះ​ដុំ​តូចតាច​តាម​ទីផ្សារ និង​តាម​តូប​តូចៗ​ប៉ុណ្ណោះ តែ​ពេលនេះ​មិន​ដូចពេលមុន​ទេ គឺ​បាន​អភិវឌ្ឍ​ខ្លួន​ទៅជា​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​នាំចូល​ធំ​ខ្នាត​អន្តរជាតិ​។​

​ក្រុមហ៊ុន​នោះ​គឺ​ក្រុមហ៊ុន​ដឹកជញ្ជូន នី​ហ័​រណ អាហរ័ណ​អន្តរជាតិ​ឆាំង​ឆឹង​( Jian Pu Zhai Chang Cheng Import Export Co.,Ltd.) ដែលមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​។​

​លោក ឆឹង ថុង (Cheng Tong) អគ្គនាយក​នៃ​ក្រុមហ៊ុន​ឆាំង​ឆឹង បានឱ្យដឹងថា​៖ ពីមុន​លោក​បាន​នាំចូល​ទំនិញ​ពី​ចិន ដូចជា​អំពូល​ភ្លើង មក​បោះ​ដុំ​តាម​ផ្សារ និង​តូប​នៅក្នុង​ប្រទេស​កម្ពុជា​។​តែ​ឥឡូវនេះ ក្រុមហ៊ុន​បាន​រីកចម្រើន​កាន់តែខ្លាំង​ដោយ​ក្លាយជា​ក្រុមហ៊ុននាំចេញ​នាំចូល និង​ដឹកជញ្ជូន​ខ្នាត​អន្តរជាតិ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ ការរីកចម្រើន​របស់​ក្រុមហ៊ុន ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​រីកលូតលាស់​ជា​បន្តបន្ទាប់ ដែលជា​ហេតុ​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ល្អប្រសើរ និង​ទាក់ទាញ​អ្នកវិនិយោគទុន​អន្តរជាតិ​មក​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ច្រើន​។​ជាពិសេស​វិនិយោគិន​ចិន​។​

​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន លោក ថុង ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់ បានឱ្យ​ថា​ដោយសារ​ការកើនឡើង​នៃ​ការ​កុម្ម៉ង​តិ៍​ទិញ​របស់​អតិថិជន​ក្រុមហ៊ុន​លោក​បាន​នាំចូល​ទំនិញ​ចំនួន​១២​កុងតឺន័រ​ក្នុង​១​ថ្ងៃ ដែល​ពីមុន​តែ​៤​ទៅ​៥​កុងតឺន័រ​ប៉ុណ្ណោះ​។ ទំនិញ​ទាំងនោះ​ដែល​រួមមាន ខោអាវ គ្រឿងសំណង់ គ្រឿង​ម៉ាស៊ីន គ្រឿងចក្រ គ្រឿង​អេឡិចត្រូនិក គ្រឿងឧបភោគ​បរិភោគ​និង​ផលិតផល​ជាច្រើន​មុខ​ទៀត នាំចូល​ពី​ប្រទេស​ចិន វៀតណាម ម៉ាឡេស៊ី ឥណ្ឌា និង​ឥណ្ឌូនេស៊ី​។​ទំនិញ​ដឹក​តាម​ផ្លូវអាកាស ផ្លូវគោក និង ផ្លូវទឹក​។​

​លោក​អគ្គនាយក​បានឱ្យ​ដឹង​ទៀតថា​៖​ក្រៅពី​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន ក្រុមហ៊ុន​ក៏បាន បណ្តាក់ទុន​លើ​វិស័យ​អចលនទ្រព្យ​ដែរ​។​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​កំពុង​សាងសង់​ខុន​ដូ​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៨០​លាន​ដុល្លារ និង​កំពុងដំណើរការ​សាងសង់​អគារ​កម្ពស់​៤៦​ជាន់​នៅ​ក្រុងព្រះសីហនុ ដោយ​នឹង​ចំណាយលុយ​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​។ ចំណែក​នៅ​សង្កាត់​ចោមចៅ ក្រុមហ៊ុន​កំពុង​បាន​ចំណាយ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​សាងសង់​អគារ​ការិយាល័យ​កម្ពស់​៣​ជាន់​បាន​ប្រហែល​៨០​ភាគរយ​។​

​ជាងនេះទៅទៀត ក្រុមហ៊ុន​ដឹកជញ្ជូន នី​ហ័​រណ អាហរ័ណ​អន្តរជាតិ​ឆាំង​ឆឹង ក៏មាន​រោងចក្រ​បារី​ដ៏​ធំ​មួយ​នៅតាម​បណ្តា​យ​ផ្លូវជាតិ​៦​អា និង​មាន​ក្រុមហ៊ុន​វេរ​លុយ​WEIBANG FINANCE ចំនួន​៦​សាខា​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​ការិយាល័យ Cambodia Chang Cheng Import Export Co., Ltd មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​១៤០៣ ផ្លូវ​លេខ​១២​សេ​សេ សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ