ឃាត់ខ្លួន​ជន​ម្នាក់​នាំ​មិត្តភក្តិ​រំលោភ​សង្សា​ខ្លួនឯង​បានសម្រេច​ម្នា​ក់ម្ត​ង​

685
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​ករណី នាំ​មិត្តភក្តិ​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ​ទៅលើ​សង្សារ​របស់ខ្លួន​បានសម្រេច​ម្នាក់​មួយដង​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ក្បែរ​ផ្លូវលំ​ភូមិ​ខ្សា​រ​ឃុំ​ដារ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ស្រុក​ចិត្រ​បុរី បានបញ្ជាក់​ឱ្យដឹងថា​នារី​រងគ្រោះ​ឈ្មោះ​យ​.​ធ​.​ត​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ខ្នាច ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​ជនសង្ស័យ​ឈ្មោះ ម៉ោញ ណេ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ​ទូ រៀម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​អ្នក​ទាំងពីរ រស់នៅ​ភូមិ​សេរីភាព ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​ឈ្មោះ​ម៉ោញ​ណេ​ជា​សង្សារ​និង​នារី​រងគ្រោះ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៩​ឈ្មោះ​ណេ​និង​ឈ្មោះ​រៀម​នាំគ្នា​ជិះ​ម៉ូត​ឈ្មោះ​រៀម​ទៅ​ឌុប​ឈ្មោះ​នារី​រងគ្រោះ​មកពី​ផ្ទះ​ទៅ​ហូប​បង្អែម​នៅ​ផ្សារ​កន្ទួត​។​នៅពេល​មកដល់​ម្ដុំ​ផ្សារ​កន្ទួត​អ្នក​ទាំងពីរ​បាន​ឌុប​នាង​បង្ហួស​ទៅដល់​ចំណុចកើតហេតុ​ក៏​នាំគ្នា​ចាប់​ឈ្មោះ​នារី​រងគ្រោះ​រំលោភ​ម្នាក់​ម្ដង​បានសម្រេច​រៀងៗ​ខ្លួន​។​

​បន្ទាប់មក​អ្នក​ទាំង​បាន​ឌុប​នាង​យកទៅ​ទម្លាក់ចោល​នៅ​ផ្លូវជាតិ​ជិត​សាលាឃុំ​កន្ទួត​។​ខណៈពេល​នោះ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ម៉ូតូ​ស្គាល់​ជិះ​ទៅផ្ទះ​វិញ​។​មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា​ក្រោយពី​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ដា​និង​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ចិត្រ​បុរី​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ម៉ោញ ណេ​។ រីឯ​ឈ្មោះ ទូ រៀម​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​ដើម្បី​សួរនាំ​និង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​បន្ត​នីតិវិធី​៕S/