​នៅ​ស្រុក​ជាំ​ក្សាន្ត​គ្រោះថ្នាក់​ចរាចរ​ពីរ​ផ្សេងគ្នា​បណ្តាលឱ្យ​ស្លាប់​៤​នាក់​និង​របួសធ្ងន់​២​នាក់​

770
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​យុវជន​៤​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន​ពីរ​ករណី​ផ្សេងគ្នា​។​ករណី​ទី​១​ត្រង់ចំណុច​កែង​ក្របី​ស្លាប់​នៅ​ភូមិ​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ករណី​ទី​១​យុវជន​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​ចំណែក​២​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុងពេល​ធ្វើដំណើរ​ឌុប​គ្នា​ចុះ​ពីលើ​ភ្នំ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​បើកបរ​ដោយ​ឈ្មោះ​ថន​លាភ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករ​អូស​រទេះ (​ស្លាប់​) ។​ទី​ពីរ​ឈ្មោះ ធី​ម សំ​អូន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​កម្មករ​អូស​រទេះ (​រងរបួស​ធ្ងន់​)​។​ទី​បី​ឈ្មោះ​ឌឺ​ន​វណ្ណ​ដេ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​(​រងរបួស​ធ្ងន់​)​យុវជន​ទាំងបី​អ្នករស់នៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ករណី​ទី​២​នៅ​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៥.១០​នាទី​ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយទៀត​បានកើត​ឡើងរ​វៀង​រថយន្ត​សេរី​ទំនើប​បុក​ជាមួយនិង​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ចំនួន​២​នាក់​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង រីឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ជនរងគ្រោះ​ទីមួយ​ឈ្មោះ ចំរើន ណា​រ៉ុង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​(​ស្លាប់​នៅ​និង​កន្លែង​)​រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​,​ទី​ពីរ​ឈ្មោះ កែវ ណា​រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ស្លាប់​នៅនឹងកន្លែង​)​និង​ទី​បី​ឈ្មោះ ជូ ណាក់ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ (​ស្លាប់​) ក្រោយ​បញ្ជូន ដល់ មន្ទី​ពេទ្យ​រស់នៅ​ភូមិ​កន្ទួត​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​យុវជន​ទាំងបី​នាក់​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​៨D នៃ​អនុវិទ្យាល័យ​ជាំ​ក្សាន្ត​។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ប្រាប់​ឱ្យដឹងថា​បច្ចុប្បន្ន​ស​ពបាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។​ចំណែក​វត្ថុតាង​សមត្ថកិច្ច​បាន​ស្ទូច​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​នីតិវិធី​នៅពេល​ក្រោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម