ក្រសួង​បង្រៀន​អ្នករកស៊ី​ខាង​សេវាកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​គោរព​ច្បាប់​ស្តីពី​ទេសចរណ៍​

872
ចែករម្លែក

មូល​សម្បត្តិ​៖​ភ្នំពេញ​:​កាលពី​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ខេត្ត​ព្រះសីហនុ​ក្រសួងទេសចរណ៍​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ទេសចរណ៍ ជូន​ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ជនជាតិ​ចិន និង​ខ្មែរ ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​ច្បាប់​។​

ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គម វប្បធម៌ និង​បរិស្ថាន ក្រោម​អធិបតីភាព លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​នេះ​បើតាម​វេ​ប​សាយ​ក្រសួងទេសចរណ៍​បាន​ផ្សាយ​នៅថ្ងៃនេះ​។​

​សិក្ខាសាលា​នេះ​បានរៀបចំ​ជា​៣​ភាសា​គឺ​ភាសា​ខ្មែរ​ចិន​និង​អង់គ្លេស​ដោយមាន​មន្ត្រី​ជំនាញ​បកប្រែ​ភាសា​ពី​រាជបណ្ឌិត្យសភាកម្ពុជា​ផងដែរ​។​រដ្ឋលេខាធិការ​បាន​ជម្រាបជូន​អង្គសិក្ខាសាលា​ស្តីពី​និន្នាការ​ទេសចរណ៍​ជា​សាកល តំបន់ និង​កម្ពុជា ដែលជា​សារ​បញ្ជាក់​ពី​ការ​វិវឌ្ឍន៍​នៃ​វិស័យ​ទេសចរណ៍​។

​ក្នុងនាម​ក្រសួងទេសចរណ៍​និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លៃ​ង​អំណរគុណ​ចំពោះ​វិនិយោគិន​ចិន​ដែល​បាន​បណ្តាក់ទុន​រកស៊ី​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​និង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ទេសចរណ៍ និង​កំណើន​ទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក​ទិ​ត​ចន្ថា​បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​៖១.​ត្រូវគោរព​ច្បាប់​និង​បទ​ប្បញ្ញត្ត​នានា​របស់​រាជរដ្ឋាភិបាល​។​២.​មុននឹង​បើក​អាជីវកម្ម​ត្រូវសុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​៣.​ចំពោះ​ស្លាក​យីហោ​មុននឹង​លើក​ស្លាក​យីហោ​អាជីវករ​ត្រូវ​មក​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​ដើម្បី​ជៀសវាង​ការសរសេរ​ស្លាក​យីហោ​ខុស ។​

៤.​ចំពោះ​អាជ្ញាធរ​ភាគី​ព័ន្ធ​ត្រូវ​ជួយ​សម្របសម្រួល​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​។​៥.​អាជ្ញាធរ​និង​អាជីវករ​ត្រូវ​បើក​ចិត្ត​ទូលាយ​ក្នុងការ​ពិភាក្សា​និង​ដោះស្រាយ​នូវ​បញ្ហា​នានា​ដែល​កើតមាន​។​ខេត្ត​ព្រះសីហនុ​ជាង​1​ឆ្នាំ​ចុង​ក្រោយនេះ​បានការ​អភិវឌ្ឍន៍​មាន​សន្ទុះ​ខ្លាំងក្លា​រណាស់​។​

សំណង់​អាគារ​អាជីវកម្ម​សណ្ឋាគា​រ​ហាង​លក់ដូរ​កើត​ច្រើន​ភាគច្រើន​គឺ​អ្នកវិនិយោគ​ចិន​តែម្តង​។​ក៏ប៉ុន្តែ​អំពើ​អសកម្ម​ដែល​អ្នកធ្វើ​មិន​អនុវត្ត​តាមច្បាប់​ក៏​កើតមាន​ច្រើន​។​ពិសេស​ការដាក់​ស្លាក​សញ្ញា​យីហោ​ឈ្មោះ​ហាង​ច្រើន​អ្នករកស៊ី​ចិន​សរសេរ​ខុស​។

​បើតាម​ប្រភព​ក្រៅផ្លូវការ​បានអោយដឹង​ថា​មូលហេតុ​ដែល​ចិន​ដាក់​ស្លាក​យីហោ​សរសេរ​ខ្មែរ​ខុស​គឺ​បណ្តាលមកពី​គេ​មិន​ទៅសុំ​ច្បាប់​ត្រឹមត្រូវ​ពី​អង្គភាព​ជំនាញ​។​ពីព្រោះ​ពួកគេ​ខ្លាច​អស់​លុយ​ច្រើន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម