​រំកិល​ផ្ទះ​ខុស​បច្ចេកទេស​រលំ​សង្កត់​មនុស្ស​របួស​បីនាក់​នៅ​ស្រុក​ស្ទឹងត្រង់

623
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ជាង​ស្ទូច​ផ្ទះក្បឿង​មួយ​ខ្នង​ដើម្បី​រំកិល​ប្តូរ​ទីតាំង​ពី​កន្លែងចាស់​នៅ​ភូមិ​វត្ត​ឃុំ​ទួល​ព្រះ​ឃ្លាំង​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​គឺ​ខុស​បច្ចេកទេស​បាន​រលំ​ដួល​រាប​ដល់​ដី​បណ្តាលឱ្យ​សង្កត់​មនុស្ស​របួសធ្ងន់​ចំនួន បី នាក់​កាលពី​ថ្ងៃទី ២២ មិថុនា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក ប៉ាក់ ជាតិ អធិការនគរបាល​ស្រុក​ស្ទឹងត្រង់​បានឱ្យដឹង​នៅ​ថ្ងៃទី ២៣ មិថុនា​នេះ​ថា ជនរងគ្រោះ​មាន​បុរស​ចំនួន​ពីរ នាក់ គឺ​ឈ្មោះ មិន ឆុន អាយុ ៥៤ ឆ្នាំ និង​ឈ្មោះ ឆុន ឈុ​យ អាយុ ៣២ ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់​។ ចំណែក​ម្នាក់​ជា​ស្ត្រី​អាយុ ៥៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ​។​

​លោក​អធិការ​បាន​បន្ត​ថាករ​ណី​នេះ​បានកើត​ឡើងខណ​:​ដែល​ក្រុម​ជាង​ធ្វើ​អាជីវកម្ម​ស្ទួ​ច​រំកិល​ផ្ទះក្បឿង​មួយ​ខ្នង​ទំហំ​ទទឹង​៦​ម៉ែត្រ​និង​បណ្តោយ​ចំនួន​១១​ម៉ែត្រ​ដើម្បី​ប្តូរ​ទីតាំង​។​ប៉ុន្តែ​នៅពេល​កំពុង​រំកិល​នោះ​ទំនងជា​ខុស​បច្ចេកទេស​ក៏​ស្រាប់តែ​រលំ​ផ្ទះ​នោះ​រាប​ដល់​ដី​តែម្តង​ក៏​បណ្តាលឱ្យ​សង្កត់​លើ​ក្រុម​ជាង​ជា​អ្នក​រំកិល​ផ្ទះ​រងរបួស​យ៉ាង​ដូច្នេះ​។​

​លោកស្រី​ម៉េង​មេឃុំ​ទួល​ព្រះ​ឃ្លាំង​បានឱ្យដឹងថា​ករណី​រលំ​ផ្ទះ​សង្កត់​របួស​មនុស្ស​ទាំង​បីនាក់​ខាងលើនេះ​បង្កឡើង​ពី​ការ​រេល​ជ​ន្ទ​ល់ ពេលដែល​ក្រុម​ជាង​បាន​ព្យាយាម​យក​ផ្ទះ​ខាងលើ​ដែលមាន​ម្ចាស់​ឈ្មោះ ទួ​ច អ៊​ន់ ពី​ទី​ទំនាប​ទៅកាន់​ទីទួល​ចម្ងាយ​ពី​កន្លែងចាស់​ប្រហែល ប្រាំ ទៅ ប្រាំមួយ ម៉ែត្រ​នោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម