​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤(​ពេញអង្គ​)​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​

824
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​34(​ពេញអង្គ​)​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដែល​ក្នុង​កិច្ចប្រជុំ​នោះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំង ១០​ប្រទេស និង​ប្រទេស​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នោះ​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ផ្តោត​ដោយ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ស្នូល​របស់​អាស៊ាន​ការពង្រឹង​កសាង​សមត្ថភាព​របស់​អាស៊ាន​។​ជាពិសេស​ការចូលរួម​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​អាស៊ាន​ក្នុងការ​ពង្រឹង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​អាស៊ាន​ដើម្បី​ធ្វើយ៉ាងណា​ជំ​រុញឱ្យ​អាស៊ាន​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម​នៃ​គ្រោះមហន្តរាយ​ដោយ​ការប្រែប្រួល​អាកាសធាតុ​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​នៃ​សំរាម​ដែល​បច្ចុប្បន្ននេះ​កំពុងតែ​រាតត្បាត​នៅ​នៅតាម​ឆ្នេរ​កោះ​នៃ​ប្រទេស​សមាជិក​អាស៊ាន​។

​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ផ្លាស់ប្ដូរ​មតិយោបល់​ពិភាក្សា​លើ​បញ្ហា​ប្រឈម​លើ​ការគ្រប់គ្រង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ហើយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏បាន​ជំរុញ​ធ្វើ​យ៉ាង​អោយ​អាស៊ាន​ដើរតួនាទី​សំខាន់​ក្នុង​យន្តការ​សាមគ្គីភាព ការតភ្ជាប់​អាស៊ាន ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ​ទេសចរណ៍​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​អាស៊ាន​នេះ​ឆ្លើយតប​នឹង​អ្វីដែល​អាស៊ាន​កំពុងតែ​កសាង​សហគមន៍​នេះ​។

​លើសពីនេះ​ទៀត​ក្នុង​កិច្ចប្រជុំ​នេះ​មេដឹកនាំ​អាស៊ាន​ក៏បាន​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​អាស៊ាន​បន្ត​នូវ​ភាពខ្លាំង​របស់ខ្លួន ហើយ​ក៏បាន​ឯកភាព​ទៅលើ​ប្រធានបទ​ដែល​ដាក់ចេញ​ដោយ​ប្រធាន​អាស៊ាន​នេះ​។
​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នេះ​ផងដែរ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ស្នើ​ដល់​អង្គប្រជុំ​អាស៊ាន​ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ឱ្យ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែមទៀត​នៅក្នុង​តំបន់​អាស៊ាន​។​

​ដើម្បី​ការអភិវឌ្ឍ​និង​ភាព​រីកចម្រើន​របស់​អា​ស៊ាន​ទាំងមូល​។​សម្ដេច​តេ​ជោ​ក៏បាន​បន្តថា​ដោយសារ​ឆ្នាំនេះ​គឺជា​ខួប​២០​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​ហើយ​កន្លងមកនេះ​កម្ពុជា​ក៏បាន​គោរព​ទៅតាម​គោលការណ៍​និង​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ចូលរួម​ជា​សមាជិក​អាស៊ាន​នេះ​។

​ពិសេស​ការចូលរួម​ថែរក្សា​សន្តិសុខ​ស្ថិរភាព​ការអភិវឌ្ឍ​និង​វិបុលភាព​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​មជ្ឈមណ្ឌល​កម្ចាត់មីន​តំបន់​អាស៊ាន​ដែល​អណ​ត្តិ​នេះ​នឹងមាន​ទីតាំងនៅ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​ការជួយ​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀតហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​អាស៊ាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម