សម្ដេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ថា​សូម​ទុក​អតីតកាល​វា​ជា​របួស​ចាស់​ចុះ​ហើយ​កុំ​ឱ្យទៅ​ឆ្កឹះ​វា​

851
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​,:​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​ទៅ​សម​ភាគី​សិង្ហ​បុរី​ថា​យើង​ទុក​អតីតកាល​វា​ជា​របួស​ចាស់​ចុះ​ហើយ​កុំ​ឲ្យ​ទៅ​ឆ្កឹះ​វា​ហើយ​តទៅ​មុខ​យើង​មើល​ទៅមុខ​ហើយ​និង​ចាប់ដៃ​ធ្វើការ​ជាមួយគ្នា​ត​ទៅមុខទៀត ។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់ លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី នៅក្នុង​ជំនួប​នា ព្រឹក​ថ្ងៃទី ២៣ ខែ មិថុនា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍​ឱ្យដឹង​បន្ទាប់ ពី​ជំនួប រវាង​នាយ ក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​ថា ជារួម​ភាគី​ទាំងពីរ​សុទ្ធតែ​យល់ឃើញថា​..​តាម​ប្រសាសន៍​សម្ដេច​យល់ថា​គឺជា​ការ​យល់សប្តិ​អាក្រក់​មួយ​ភ្លែត ក្នុង​ទំនាក់ទំនង​រវាង​យើង​ទាំងពីរ​។​

​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ហ្នឹង​ជា​ទំនាក់ទំនង​ដែល​ធ្លាប់តែ​ល្អ​តាំងពីដើម​មកហើយ​ហើយ​ក្រោយមក​ដូចជា​រយៈពេល​មួយថ្ងៃ​ទេ​ដែល​សាំង​កាពួ​ទទួលបាន​ឯករាជ្យ​យើង​ក៏បាន​ទទួលស្គាល់​ឯករាជ្យ​អញ្ចឹង​ទំនាក់ទំនង​នេះ​គួរតែ​បន្ត​ទៅមុខទៀត​។​បញ្ហា​អតីតកាល​គឺ​ទទួលស្គាល់ថា​វា​មាន​ទស្សនៈ​ខុសគ្នា​ម្ខាង​យល់​ទៅ​ម្ខាង​ម្ខាង​ទៀត​យល់​ផ្សេង​ហើយ​គ្មាន​អ្នក​ណាមួយ​ដែល​អាច​ទៅ​កែប្រែ​នូវ​ការយល់ឃើញ​របស់​ម្ខាង​ទៀត​នោះបានទេ​។

​ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ​គឺ​យើង​ទុក​អតីតកាល វា​ជា​របួស​ចាស់​ចុះ ហើយ​កុំ​ឱ្យទៅ​ឆ្កឹះ ហើយ​តទៅ​មុខ​យើង​មើល​ទៅមុខ​ហើយ​និង​ចាប់ដៃ​ធ្វើការ​ជាមួយគ្នា​តទៅ​មុខ​នេះ​សំខាន់​គឺ​ប៉ុណ្ណឹង​ហើយ​បាន​គាត់​សប្បាយចិត្ត​ជាមួយគ្នា​ថា​យើង​បញ្ចប់​អា​បញ្ហា​នេះហើយ​យើង​មកកាន់​ដៃ​គ្នា​ដើរទៅ​មុខ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម