​ម្ចាស់​ដេញ​ភាស៊ី​ផ្សារ​ផែ​អូប័រ​សង់​សំណង់​លើ​ចំណី​មាត់​ព្រែ​កកោះ​ប៉ោ​

842
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ម្ចាស់​ដេញ​ភាស៊ី​ផ្សារ​ផែ​អូប័រ​នៅ​ក្រុង​ខេមរភូមិន្ទ​លួច​សាងសង់​សំណង់​ខុសច្បាប់​លើដី​ចំណី​មាត់​ព្រែ​កបោះ​ប៉ោ​ក្រោម​ហេតុថា​ធ្វើ​កន្លែង​ស្តុក​កាកសំណល់​សំរាម​មុននឹង​ដឹក​ជ​ញ្ចូ​ន​ទៅ​ចាកចោល​នៅ​ទីលាន​សំរាម​។​

សកម្មភាព​លួច​សង់​សំណង់​ដោយមាន​គ្រោង​ខ្នង​ដែក​ជា​បេតុង​លើ​មាត់សមុទ្រ​ដៃ​ព្រែ​កកោះ​ប៉ោ​នេះ​ធ្វើឡើង​ប្រមាណ​១​សប្តាហ៍​ប៉ុណ្ណោះ​ពុំមាន​អាជ្ញាធរ​ណា​ដឹងឮ​។​បើតាម​ប្រជាពលរដ្ឋ​រាយការណ៍​ព័ត៌មាន​មកកាន់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមិថុនា​ឆ្នាំ​២០១៩ នេះ​។​

ក្រុម​ពលរដ្ឋ​ដែល​មិន​បង្ហាញ​អត្ថ​សញ្ញាណ បានឱ្យដឹងថា សំណង់​ខុសច្បាប់​មួយ​នេះ ស្ថិតនៅត្រង់ ចំណុច​ផ្សារ​ផែ​អូប័រ​ក្នុងភូមិ​១​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​ដោយ​ប្រជាពលរដ្ឋ​ក៏​ស្នើសុំ​ដល់​លោក​អភិបាលក្រុង និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ប្រញាប់​ចាត់វិធានការ ដោះស្រាយ​ជាបន្ទាន់​លើ​ជន​ដែល​បំពាន​ច្បាប់​លើដី​មាត់​ព្រែក​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ពលរដ្ឋ​លើកឡើង​ទៀតថា​ព្រោះ​ប្រសិនបើ​គ្មាន​វិធានការ​ទេនោះ​ច្បាស់​នឹងមាន​អ្នក​ទី​២​និង​ទី​៣​បន្ត​នាំគ្នា​លួច​ធ្វើជា​ហូរហែ​ទៀត​ជាក់​ជាពុំខាន​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​និង​ភាពអនាធិបតេយ្យ​ព្រោះតែ​អ្នកមានអំណាច​។​

ពាក់ព័ន្ធ ករណី ខាងលើ លោក ឈេ ង សុវណ្ណ ដា អភិបាលក្រុង ខេមរភូមិន្ទឆ្លើយបំភ្លឺប្រាប់រស្មីកម្ពុជាថាសំណង់លើដីមាត់ព្រែកកោះប៉ោមិនច្បាស់ថាមានទទឹងនិងបណ្តោយប្រវែងប៉ុន្មានទេហើយអ្នកលួចសាងសង់ ឈ្មោះ ឡោ ប៊ុនធឿនហៅ(តាប្រ៉ូ ) ជា អ្នកម៉ៅការ ដេញ ភាស៊ី ផ្សារ ផែ អូប័រ ។
​អភិបាលក្រុង​ខេមរភូមិន្ទ​បន្ថែមថា​ការដែល​ម្ចាស់​ដេញ​ភាស៊ី​ផែ​អូប័រ​ហ៊ាន​លួច​សង់​សំណង់​ខុសច្បាប់​យ៉ាង​ដូច្នេះ​ក្រោម​ហេតុថា​ចង់​ធ្វើ​កន្លែង​ស្តុក​កាកសំណល់​សំរាម​មុននឹង​ដឹក​ជ​ញ្ចូ​ន​ទៅ​ចាកចោល​នៅឯ​ទីលាន​សំរាម​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង​៨​គីឡូម៉ែត្រ​។​

ទោះយ៉ាងណា លោក​អភិបាល​មិន​យល់ព្រម​ឡើយ ដោយ​សុំ​គោលការណ៍​ពី​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​ចាត់​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះទៅ​រុះរើ​នៅ​រសៀល​ថ្ងៃទី​២៣ ខែមិថុនា​ឱ្យអស់​។​

​ដោយសារតែ​អាជ្ញាធរ ចាត់ទុកថា ជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង​។ ភាព​ចំណុច​ចន្លោះ​មាន​វិធានការ​នេះ ពុំ​មានន័យថា​អាជ្ញាធរ​មិន​ព្រងើយកន្តើយ​នោះទេ​គឺ​តែង​តាមដាន​និង​ដោះស្រាយ​គ្រប់ពេលវេលា​។

​ទន្ទឹម​នោះ អាជ្ញាធរ​ក្រុង ក៏​ស្នើសុំ​យ៉ាង​ដល់​ពលរដ្ឋ ឬ​ឈ្នួ​ញ​រកស៊ី កុំ​បន្ត​លួច​ទន្ទ្រាន​យក​ដី​រដ្ឋ ក៏ដូចជា ចំណី​ដី​មាត់​ព្រែក​ធ្វើជា​សំណង់​ណាមួយ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ព្រោះ​ជា​រឿង​ខុសច្បាប់​និង​ប្រឈម​នឹង​ការចាប់​បញ្ចូនទៅ​តុលាការ​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម