​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ​ទាំងយប់​

812
ចែករម្លែក

ដោយ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​យប់​ថ្ងៃទី២៣ខែមិថុនានេះ​បានធ្វើ​ដំណើរ​ទៅកាន់ខេត្ត​ព្រះសីហនុដើម្បី​មើល​ស្ថាន ភាព​ដោយផ្ទាល់​នៅ​ទីតាំង​អគារ​ដែល​ដួលរលំ​កាលពី​ថ្ងៃទី២២ខែមិថុនាដែល​បណ្តាល​ឲ្យ​មនុស្ស ១៨ នាក់​ស្លាប់ និង​២៤​នាក់​រង របួស​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣​មិថុនា​នេះ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​មេត្តាជួយ​ដល់​គ្រួសារ​នៃ​ជន រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​របស់​សម្តេច​ផ្ទាល់​នា​រាត្រី​ថ្ងៃទី​២៣​មិថុនា​នេះ​ថា​៖«​ពេលនេះ​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រុករក​និង​ស​ង្គ្រាះ​ជា​បន្ត​ជាមួយ​បងប្អូន​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​ស្រាប់​។​ខ្ញុំ​សុំ​អំពាវនាវ​ចំពោះ​សប្បុរ សជន​មេត្តាជួយ​ជា​ថវិកា​ដល់​គ្រួសារ​នៃ​អ្នក​បាត់បង់​ជិវិត​និង​អ្នករបួស​ក្នុង​ហេតុការណ៍​នេះ​» ៕

ទីតាំងផ្សាយពាណិជ្ជកម្ម