សម្តេចតេជោ ​អញ្ជើញ​ចុះ​ពិនិត្យ ផ្ទាល់​ទីតាំង​សំណង់​ថ្មី​បាក់​ដួលរលំ​នៅ​ក្រុងព្រះសីហនុ​

780
ចែករម្លែក

ដោ​យ:វ​ណ្ណ:​/​ព្រះ​សីហ​នុ ៖ ​នៅ​ម៉ោង​ប្រមាណ ៣:៣០​យប់ ឆ្លង​ចូល​ថ្ងៃទី២៤ មិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ទៅ​សម្រាក​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ធ្វើដំណើរ​តាម​រថយន្ត​មកកាន់​ទីតាំង​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ទាំងយប់ ក្រោយពី​បាន​អញ្ជើញ​វិលត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។

​ការអញ្ជើញ​មក​ទាំងយប់​របស់សម្តេច​តេ​ជោ គឺ​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​កំពុង​ចូលរួម​នៅក្នុង​បេសកកម្ម​រុករក​អ្នករងគ្រោះ​ដោយសារ​អគារ​បាក់​រលំ​សង្កត់​កាលពី​ថ្ងៃទី​២២ មិថុនា កន្លងទៅនេះនៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្នុងនាមសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​សម្តេច​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​នេះ ហើយ​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះនិង​គ្រួសារ​នៃ​សព​។

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ចូលរួម​វិភាគទាន​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ​៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម