បុរស​២​នាក់​ទំនងជា​ស្រវឹង​បើករថយន្ត​បុក​រះ​កង់​បី​ រទេះ​លក់​ប្រហិត​និង​រថយន្ត​ទំនើប​មួយគ្រឿង ​រង​ការខូចខាត​យ៉ាងដំណំ

821
ចែករម្លែក

ដោយៈសាវ​រក្ស​/​ភ្នំពេញ ៖ បុរស​២​នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បាន​បើករថយន្ត​មួយគ្រឿង​ទៅបុក​រះ​រថយន្ត​មួយគ្រឿង រទេះ​លក់​ប្រហិត​និង​កង់​បី​ឥណ្ឌា​កំពុង​ចត​អែប​ចិញ្ចើមផ្លូវ​រង​ការខូចខាត​ទាំងសងខាង តែ​សំណាងល្អ​មិនមាន​អ្នករបួស​នោះទេ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា ម៉ោង​១​និង​២០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧៣​កែង​និង​ផ្លូវ​បេតុង​ ចំណុច​មុខហាង ម្ហូប​ខ្មែរ​គាប់ចិត្ត ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​រ៉េ​ហ្វ័​រព​ណ៌ ក្រហម ពាក់​ផ្លាក​លេខ​ភ្នំពេញ​2R-9617 បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេច​ង្កូ​ត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​រះ​កង់​បី​ឥណ្ឌា ព​ណ៌ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HO.5052 និង​រទេះ​លក់​ប្រហិត​ព្រមទាំង​រថយន្ត​មួយគ្រឿង​ម៉ាក​BMW ព​ណ៌ស្ករ ពាក់​ផ្កាក​លេខ​ភ្នំពេញ​2L 7826​ កំពុង​ចត​អែប​ចិញ្ចើម​ផ្លូវបណ្ដាល​រង​ការខូចខាត​យ៉ាងដំណំ ​ហើយ​រថយន្ត​បង្ក​បម្រុង​ថយ​បើក​រត់​តែ​ដោយ​ជាប់​រទេះ​លក់​ប្រហិត​ទៅមុខ​មិន​រួច ​ទើប​ម្ចាស់​រថយន្ត​ចុះចូល​ទៅ​អង្គុយ​ក្នុង​ហាង​ធ្វើ​ព្រងើយ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​កន្លែងកើតហេតុ​ ឲ្យ​ភា​គី​ទាំងបី​ធ្វើការ​ដោះស្រាយ​ ដោយខាង​តំណាង​រថយន្ត​បង្ក​ព្រម​សងសំណង​ទៅលើ​រទេះ​លក់​ប្រហិត​និង​កង់​បី​ឥណ្ឌា​ព្រមទាំង​រថយន្ត​មួយទៀត​ ដើម្បី​បញ្ចប់រឿង​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម