ខឹង​ឪពុកម្តាយ​ស្តីបន្ទោស ចងក​សម្លាប់ខ្លួន​

766
ចែករម្លែក
ខឹង​ឪពុកម្តាយ​ស្តីបន្ទោស ចងក​សម្លាប់ខ្លួន​៕​គូលែន​

ដោយ​គូលែន​/​សៀមរាបៈ យុវតី​វ័យ​១៤​ឆ្នាំ​ម្នាក់ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន បន្ទាប់ពី​ឪពុកម្តាយ​បាន​ស្តីបន្ទោស​ឲ្យ ដោយ​ឃើញ​មាន​ស្នាម​អារ​កដៃ​ ហើយ​សួរ​មិន​ប្រាប់​។​ករណី​ធ្វើអត្តឃាត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤:​៣០​ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិត​នៅផ្ទះ​ក្រុមទី​១៨ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា ជនរងគ្រោះ​បាន​ចងក​ទៅនឹង​ក្រ​មាការ៉ូ ពណ៌​សលាយ​ក្រហម ដោយ​ចងភ្ជាប់​នឹង​ទ្វារ​បន្ទប់ទឹក កម្ពស់​២,២​ម៉ែត្រ ជង្គង់​លុត​លើ​ការ៉ូ បែរមុខ​ទៅ​ទិស​ខាងត្បូង​។​ក្រោយមក​ឪពុកម្តាយ​បាន​ព្យាយាម​សង្គ្រោះ​និង​យកទៅ​មន្ទីរពេទ្យ​ខេត្ត តែ​ជួយ​មិនបាន​។​

សមត្ថកិច្ច​បាន​បន្តថា តាម​ការបំភ្លឺ​របស់​ឪពុកម្តាយ​របស់​សព បាន​និយាយថា​ នៅ​មុនពេល​កើតហេតុ ពួកគាត់​បាន​ប្រទះឃើញកូន​ខ្លួន​អា​រកដៃ ហើយ​ហៅ​មក​សួរ​​មូលហេតុ តែ​កូនស្រី​របស់ខ្លួន​មិន​ប្រាប់​ឡើយ ហើយ​ត្រូវបាន​ឪពុកម្តាយ​ស្តីបន្ទោសឲ្យ កូន​ខឹង​ច​ក៏​ទៅ​ចងក​សម្លាប់ខ្លួន​តែម្តង​។​
ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ដា​វ៉ាន អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៩ មាន​ទីលំនៅ​កន្លែងកើតហេតុ​តែម្តង​។

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច បាន​បញ្ជាក់ថា ពុំមាន​ស្លាក​ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ឡើយ គឺ​ជនរងគ្រោះ​បានធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម