បង្ក្រាប​ក្រុមចោរប្លន់​មួយ​សំបុក​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់​

653
ចែករម្លែក

​ដោយ​: ចាន់តូ​
​ភ្នំពេញ​:
នៅវេលា​ម៉ោង​១១​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​ថា មាន​ជនសង្ស័យ​មួយក្រុម​បាន​ប្រមូលផ្តុំ​គ្នា​ដោះដូរ​ស្លាក​លេខ​ម៉ូតូ នៅ​ចំណុច​ផ្ទះមួយ​កន្លែង ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​ខ្វា​ខាងលិច​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​

​ខណៈពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​អនុសេនីយ៍ឯក តុ​ន តូ​នី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាលដ​ង្កោ ក៏បាន​រាយការណ៍​ជូន​លោក​អធិការ​រួច ក៏បាន​សហ​ការណ៍​គ្នា​ដឹកនាំ​កម្លាំង ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​នៅ​ចំណុច​ផ្ទះ​ខាងលើ និង​ធ្វើការ​ឡោមព័ទ្ធ​ឆែកឆេ​ភ្លាមៗ កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការ​ខាងលើនេះ សមត្ថកិច្ច​បាន​រកឃើញ​ដាវ​សាំ​ម៉ា​រ៉ៃ​ចំនួន​៣​ដើម​ថ្នាំញៀន​មួយកញ្ចប់​ធំ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១ ស្លាក​លេខ​ម៉ូតូ​៣​បន្ទះ ម៉ូតូ​ចំនួន​៧​គ្រឿង ក្នុងនោះដែរ ក៏មាន​ម៉ូតូ​មួយគ្រឿង​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ បាន​វាយ​ប្លន់​ពី​យុវជន​ម្នាក់ កាលពី​យប់​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​បញ្ជូនទៅ​ធ្វើការ​សាកសួ​រ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ដង្កោ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំ​៩​នាក់​ខាងលើ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ក៏​សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម