គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​យក​ថ្ងៃ​២៥​មិថុនា​បន្ត​សម័យប្រជុំ​

695
ចែករម្លែក

​ដោយ​: សុផល​
​ភ្នំពេញ​:
គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

​បន្ទាប់ពី​បាន​ពិនិត្យ​និង​ពិភាក្សា​រួចមក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃទី​២៥​ខែមិថុនា ឆ្នាំ​២០១៩​បន្ត​សម័យប្រជុំ លើក​ទី​៣ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដើម្បី​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន​។​

​សម័យប្រជុំ​ព្រឹទ្ធសភា នឹង​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ,​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ,​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត​ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​, សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​ការវិនិយោគ​និង សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ទាំង​៥​នេះ បាន​ត្រូវ​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម