ជនជាតិ អ៊ីស្រាអែល​បាន​ស្លាប់​ដោយសារ​ជំងឺផ្លូវចិត្ត ដោយ​បង្អត់អាហារ​ខ្លួនឯង​

678
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
បុរស​ជនជាតិ​អ៊ីស្រាអែល​ម្នាក់ មាន​ជម្ងឺ​ជំងឺផ្លូវចិត្ត ដោយ​បង្អត់អាហារ​ខ្លួនឯង ហើយ​ត្រូវបាន ម្ចាស់​ផ្ទះជួល​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ហើយ​បាន​ស្លាប់​កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០១៩​។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បុ​រ​ជនជាតិ​អ៊ីស្រាអែល​រូបនេះ បាន​ចូលមក​ខេត្តសៀមរាប ហើយ​បាន​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​ភ្ញា​រ​ជ័យ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ជនរងគ្រោះ ត្រូវបាន​ម្ចាស់​ផ្ទះជួល​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក ។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ OKUNIEV DMYTRO ភេទ​ប្រុស កើត​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៦៥ ជនជាតិ កាន់​លិខិតឆ្លងដែន​លេខ ២២៨១៦៨០៧ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នា​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។

​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆរ​ត្ន័ គ្រូពេទ្យ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​សន្និដ្ឋានថា​ជនរ​ង​គ្រោះ​ស្លាប់​ដោយសារ​ខ្សោយ​គ្រប់​សរីរាង្គ គឺ​ជំងឺផ្លូវចិត្ត អត់​បរិភោគ​ចំណីអាហារ ហើយ​សាកសព​ត្រូវបាន​បញ្ជូនទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម