​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​លោក ញឹម វណ្ណដា ជា​មនុស្ស​មិន​ទទួលខុសត្រូវ​ក្នុង​ការងារ​និង​ភូតភរ ​កុ​ហក​នាយករដ្ឋមន្ត្រី​

1151
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រេច​ដក​លោក ញឹម វណ្ណដា​ដែល ជា​ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី ១ គណៈកម្មកា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយសារ​ការ​មិ​ទទួលខុសត្រូវ​ក្នុងការ ងារ និង ភូតភ​កុហក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ចាក់​ពី​មូលហេតុ​នៃ​ការដក​លោក ញឹម វណ្ណដា ចេញពី​តំណែង​នេះ​គឺ​សម្ដេច ហ៊ុន សែន សំអាង​លើ​ហេតុផល​ពីរ​យ៉ាង​ដោយ​ទី​១លោក ញឹម វណ្ណដា ខ្វះ​ទំនួល​ខុសត្រូវ​លើ​ការងារ​ដែល​កើតឡើង​នៅ​ចំពោះមុខ​ខណៈ​ខ្លួន​ជា​អនុប្រធាន​ទី​១​គណៈកម្មកា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ទី​២​ទេសរដ្ឋមន្ត្រី​រូបនេះ​បាន​ភូតភរ​សម្ដេច ។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ខេត្ត​ព្រះសីហនុ​ក្រោយ​បញ្ចប់​បេសកកម្ម​រុករក​ជនរងគ្រោះ​នៅក្នុង​គំនរ​ថ្ម និង ដែក នៅ​ទីតាំង​នៃ​ការ​រលំ​បាក់​អគារ​៧ ជាន់​នៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​នៅ​ម៉ោង​៧​យប់​ថ្ងៃទី​២៤​មិថុនា​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា​៖​សម្ដេច​បាន​ផ្ញើ​សារ​តាម បណ្ដាញ​សង្គម Watsapp និង​ទាក់ទង​តាម​ទូរ​សព្ទ​ទៅ​លោក ញឹម វណ្ណដា ដើម្បី​ចង់ដឹង​ពី​របាយការណ៍​និង​ស្ថានការណ៍​នៃ​ការបាក់​រលំ​អគារ ប៉ុន្តែ​គ្មាន​ការឆ្លើយតប ។ ដោយសារ​គ្មាន​ការឆ្លើយ​បែបនេះ​សម្ដេច ហ៊ុន សែន ក៏បាន​ទាក់ទង​ទៅ​លោក យន្ត មីន និង លោក សាយ សំ​អាល រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចង់ដឹងថា​តើ​លោក ញឹម វណ្ណដា បាន​ចុះជួយ​អន្តរាគមន៍​លើ​ករណី​ឧ​ប្ប​ទ្ទេវ​ហេតុនេះ​ទេ​។​ប៉ុន្តែ​ពួកគេ​បានបញ្ជាក់​ទៅ វិញ​ថា​មិនឃើញ​លោកញឹម វណ្ណដា​ទេ​។​សម្តេច​ក៏បាន​បញ្ជា​ទៅ​លោកប៊ិន ឈិន ឲ្យ​តាមរក​លោក ញឹម វណ្ណដា ឲ្យ​ឃើញ និង​នាំមក​កន្លែងរ​លំបាក់​អគារ​ឲ្យ​បាន ។​ចុងក្រោយ​សម្តេច​បានទទួល​របាយការណ៍​មួយ​ដ៏​វែង​ពី​លោកញឹម វណ្ណដា ។ នៅ ពេល​សម្តេច​មកដល់​ខេត្ត​ព្រះសីហនុ កន្លែងកើតហេតុ​សម្តេច​ក៏បាន​ទូរស័ព្ទ​សួរថា​គាត់​នៅទីណា គាត់​ថា​គាត់​នៅ​កន្លែង​ការដ្ឋាន​ជួយសង្គ្រោះ​នោះ​។សម្តេច​បន្តថា​នៅពេលដែល​ហេតុការណ៍​កើតឡើង​លោ ក ញឹម វណ្ណដា នៅ​ដេក​ក្នុង​ខេត្តកំពត​ដោយ​មិន​ខ្វល់​ក្នុង​ការដឹកនាំ​បញ្ជា​កម្លាំង​ដោះស្រាយបញ្ហា​នោះទេ។ សម្តេច​បន្តទៀតថា​លោក ញឹម វណ្ណដា ពូកែ​តែ​ខាង​និយាយ​កុ​ហស ។​

​ត្រង់​មូលហេតុ​នេះហើយ​ទើប​សម្ដេច​តេ​ជោ​ហ៊ុន សែន ចាត់ទុក​លោក​ញឹម​វណ្ណដា​ជាម​ន្ត្រី​ដែល​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតកុហក​។​មិនតែប៉ុណ្ណោះ សម្តេច ហ៊ុន សែន ក៏​ប្រកាស​កម្ចាត់​រាល់​មន្ត្រី​ដែល​ភូតកុហក​សម្ដេច​ឲ្យ​អស់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ម្សិលមិញ​ពេលដែល​ខ្ញុំ​មកដល់​កន្លែ ង​នេះ​ខ្ញុំ​បាន​សួរ​គាត់​ថាឯកឧត្តម(​ញឹមវណ្ណដា​)នៅ​កន្លែង​ណា​ពិតប្រាកដ​គាត់​ថា​នៅកន្លែ ង​ហ្នឹង​(​កន្លែងកើតហេតុ​)​។អ៊ីចឹង​បានជា​នៅ​ទីនោះ​ខ្ញុំ​និយាយ​ពី​ការមិន​ទទួលខុសត្រូវនិង ការ​ភូតកុហកខ្ញុំ​មិនអាច​ទុក​ឲ្យ​មន្ត្រី​ណាមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ភូតកុហក​របៀបនេះ​តទៅទៀត​ទេ ។ ខ្ញុំ​សូម​ថ្កោលទោស​ដោយ​ម៉ឺង​ម៉ា​ត​» ៕

ទីតាំងផ្សាយពាណិជ្ជកម្ម