​មេ​ប៉េអឹម​ខេត្តព្រះវិហារ​ចុះសួរសុខទុក្ខ​គ្រួសារ​មន្ត្រីក្រោមឱវាទ​ជួប​ការលំបាក​

686
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ចុះសួរសុខទុក្ខ​គ្រួសារ​មន្ត្រីក្រោមឱវាទ​ពេល​សម្រាលកូន​ដោយ​ជួប​ការលំបាក​។​

កាយវិការ​នេះ​បង្ហាញ​ក្រៅពី​ការងារ​បង្ការ​បង្ក្រាប​ប​ទ​ល្មើស​លោក​មេបញ្ជាការ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក៏ដូចជា​សុខទុក្ខ​គ្រួសារ​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​ផងដែរ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​បាន​ជួយ​ឧបត្ថម​ថវិកា​ចំនួន​៨០០.០០០​រៀល​ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​។​រួមមាន​ទឹក​ផ្លែឈើ​២​កេស​ទឹក​សុទ្ធ​២​កេស​ទឹកដោះគោឆៅ​២​ឡូ​ទៅ​ប្រគល់ជូន​គ្រួសារ​លោក​ព្រិន្ទបាល​ទា​សឿង​វណ្ណៈ​សមាជិក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ព្រះវិហារ​។​

ដែល​ភរិយា​របស់លោក​ទើបតែ​សម្រាល​បុត្រ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ស្ថិត​ក្នុងភូមិ​ដំណាក់​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម