ពន្លា​ពិព័រណ៍​ខ្មែរ ៖ ប្រទេស​ជា​ភ្ញៀវកិត្តិយស​សំខាន់ “​មនោ​ញ្ចេ​ត​នា​ខ្មែរ​” ដែលមាន រសជាតិ​ដើម​

649
ចែករម្លែក

​ប្រទេស​កម្ពុជា​ជា​ភ្ញៀវកិត្តិយស​សំខាន់​នៃ​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ។ នៅ​ពន្លា​ពិព័រណ៍ ខ្មែរ​មានផ្ទះ​សង់​ខ្ពស់​ពី​ដី​ដែល​សង់​ឡើង​នៅ​មាត់សមុទ្រ កូន​ទូក​ដែល​ចត​នៅតាម​ឆ្នេរ សមុទ្រ ផ្លូវ​បត់បែន​ដែល​ធ្វើ​ពី​ឈើ និង​ផលិតផល​ពិសេស​ដ៏​ល្បីឈ្មោះ​ជាដើម​ដែល បាន​ទាក់ទាញ​ក្រសែភ្នែក​របស់​ពាណិជ្ជករ​នៃ​បណ្តា​ប្រទេស​នានា ។​

​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា យើងខ្ញុំ​បានរៀបចំ​ពន្លា​ពិព័រណ៍​ខ្មែរ​ដែលមាន​ទំហំ ៦០០ ម៉ែត្រការ៉េ ដោយ​ឈរលើ ទស្សនៈ​ឌី​ហ្សែ​ន​“​មនោសញ្ចេតនា​ខ្មែរ​ដែលមាន​រសជាតិ​ដើម​” ។ ប្រធានបទ​នេះ​ស៊ី សង្វាក់​គ្នា កម្រិត​ខ្ពស់​ទៅនឹង​ទស្សនៈ​ផ្លូវ​សូត្រ​សមុទ្រ​ក្នុង​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ដែល​លើកឡើង​ដោយ​ប្រទេស​ចិន ។

​កម្ពុជា​នឹង​ចាត់ទុក​ពិព័រណ៍​នេះ​ជា​ឱកាស​ដ៏​សំខាន់ ដើម្បី​ដាក់​បង្ហាញ​ពី​ផលិតផល​ខ្មែរ និង​ផ្សព្វផ្សាយ​ពី​សេវាកម្ម​ទេសចរណ៍ និង​គម្រោង​វិនិយោគ តាមរយៈ​កម្មវិធី​ពាណិជ្ជ កម្ម​គ្រប់​ប្រភេទ ។​

​ក្នុងនាម​ជា​មិត្ត​ចាស់​នៃ​ពិព័រណ៍​អន្តរជាតិ​ខេត្ត​យូ​ណាន​សហគ្រាស​កម្ពុជា​ជាច្រើន​មក​ចូល រួមការ​តាំងពិព័រណ៍​នៅ​ក្រុង​គុន​មីង​ជា​រៀងរាល់ឆ្នាំ ។ ឆ្នាំនេះ ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​អញ្ជើញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ខ្មែរ​ចំនួន ២០ មក​ចូលរួម​ពិព័រណ៍​នេះ និង​បាន រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន ៤៨ ស្តង់ ។ មិនតែប៉ុណ្ណោះ ភាគី​កម្ពុជា​បានរៀបចំ​ឱ្យ​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ចិត្រ​សិល្បៈ​កម្ពុជា​មក​សម្តែង​ក​ម្ម​វិធី​សិល្បៈ​ក្នុង​ពន្លា​ពិព័រណ៍​ខ្មែរ ។

​លោក គិត កា​រ៉ា ប្រធាន​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជ កម្ម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបញ្ជាក់​ដោយមាន​ភា​ព​សប្បាយរីករាយ​ថា មាន សហគ្រាស​ខ្មែរ​កាន់តែច្រើន​មក​ចូលរួម​ការតាំងពិព័រណ៍​ក្នុង​ក្រុង​គុន​មីង ។​ខេត្ត​យូ​ណាន បានក្លាយ​ទៅជា​ខេត្ត​អន្តរជាតិ​មួយ​លើ​ពិភពលោក ។​

​លោក ឈួន ដា​រ៉ា បាន​បន្ថែមទៀតថា តាមរយៈ​ពិព័រណ៍​នេះ កម្ពុជា​អាច​ទទួលបាន​នូវ សមិទ្ធផល​ថ្មី ពង្រីក​ទីផ្សារ​ថ្មី ស្គាល់​មិត្ត​ថ្មី និង​ទទួល​គម្រោង​ថ្មី ហើយ​និង​ទាក់ទាញ​ឱ្យ ទេសចរ​ចិន​កាន់តែច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា ៕ ដោយ ស្យូ​ង យ៉ាន លីវ យ៉ុង និង វ៉ាង ហួន​

ទីតាំងផ្សាយពាណិជ្ជកម្ម