រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៌​ជម្រុញ​ឲ្យ​តុលាការ​ដោះស្រាយ​ និង​កាត់ក្តី​ឥ្យបាន​លឿន ហើយ​មាន​យុ​ត្តិ​ធ​ម៌

525
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ជម្រុញ​អោយ​តុលាការ​ដោះស្រាយ​និង​កាត់ក្តី​អោ​បាន​លឿន ពិសេស​សំណុំរឿង​គ្រឿងញៀន​ដែល​កើនឡើង​ច្រើន​លើសលុប ហើយ​មាន​យុ​ត្តិ​ធ​ម៍ អាច​ទទួលយកបាន​ផង​។​

លោក អង្គ វង្ស​វ​ឌ្ឍ​នា ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​ ផ្ទេរ​និង​ចូលកាន់​មុខតំណែង ​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

លោក​ជឺ សុខ ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​ផ្លាស់ចេញ​បាន​និយាយថា ៥​ឆ្នាំ​ដែល​លោក​កាន់តំណែង​នៅទីនេះ លោក​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​តាម​ការទទួលខុសត្រូវ​ដោយបាន​ធ្វើការ​រួមជាមួយ​ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាប​ញ្ជី ​និង​មន្ត្រី​ក្នុង​ស្ថាប័ន ក្រៅ​ស្ថាប័ន ។​

ក្នុងនោះ ស្ថិតិ​សំណុំរឿង​ប្រចាំឆ្នាំ​២០១៨ សំណុំរឿង​សល់​ពីមុន​៩០១​រឿង សំណុំរឿង​ចូល​ថ្មី​៦៥២​រឿង ក្នុងនោះ​សំណុំរឿង​ចាត់ការ​រួច​ចំនួន​៧៧៨​រឿង កំពុង​ចាត់ការ​៧៧៥​រឿង​។ និង​ក៏មាន​សំណុំរឿង​ព្រហ្ម​ទ័​ណ្ឌ​ជំ​នុះ​ជម្រះ សំណុំរឿង​រដ្ឋប្បវេណី សំណុំរឿង​អនុវត្ត​ជាច្រើន​ទៀត ។​

លោក​បាន​បន្តថា ក្រៅពីនោះ ទាំងអស់គ្នា​ក្នុង​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ក៏បាន​សង់​អគារ​១​ខ្នង​កម្ពស់​២​ជាន់​សម្រាប់​មន្ត្រី​ធ្វើការ សាល​សវនាការ ឃ្លាំង​សម្ភារៈ និង​សម្រាប់​រក្សា​ឯកសារ វត្ថុតាង​។

មន្ត្រី​ធនធានមនុស្ស​និង​បុគ្គលិក​នៃ​ក្រសួង​យុ​ត្តិ​ធ​ម៍ បាន​អាន​ព្រះរាជក្រឹត្យ​តែងតាំង ប្តូរ​កន្លែងធ្វើការ​រប​ស់លោក​ជឺ សុខ អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ទៅជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប។ ហើយ​លោក​ងួន ណា​រ៉ា ពី​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​មកជា​ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ៏​យ​វិញ។​

លោក​ងួន ណា​រ៉ា ប្រធាន​ថ្មី​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ៏​យ​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់លើ​ក្នុង​ការបន្ត​ការតែងតាំង​រូបលោក ហើយ​លោក​សូម​ប្តេជ្ញាចិត្ត​ខិតខំ​ទ្វេ​រដង​ដើ​ម្បីបំពេញការងារ​តាម​តួនាទី​ភារកិច្ច​ឲ្យបាន​លទ្ធផល​ និង​មាន​ប្រសិទ្ធ​ភាពល្អ ប្រកប​ដោយ​ការទទួលខុសត្រូវ ។​

លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ទទួលស្គាល់​លទ្ធផល​ការងារ​របស់​ប្រធាន​ចាស់ ហើយ​សង្ឃឹមថា ​ប្រធាន​ថ្មី​សាលាដំបូង​ខេត្ត​នេះ​នឹង​បន្ត​ស្នាដៃ​អោយ​កាន់តែ​ល្អ ពិសេស​សហការ​និង​រក​យុ​ត្តិ​ធ​ម៍​ជូន​ពលរដ្ឋ​ជា​ភាគី​ក្តី ។​

លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​មានប្រសាសន៍ថា ថ្វី​ត្បិត​ការផ្លាស់ប្តូរ​កន្លែង តួនាទី​ភារកិច្ច​របស់​មន្ត្រី​ជា​ដំណើរ​ប្រព្រឹត្តិ​ទៅ​ធម្មតា​នៃ​រដ្ឋបាល​ការងារ ប៉ុន្តែ​វា​ក៏​ដើម្បី​ពង្រឹង​លទ្ធផល​និង​ប្រសិទ្ធិភាព​ការងារ​ផង​ និង​លើកទឹកចិត្ត​មន្ត្រី​ដែល​ខិតខំ​ធ្វើការ​ផង ។​

លោក​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​បាន​ផ្តាំផ្ញើ​និង​ណែនាំ​ការងារ​មួយចំនួន ហើយ​ជម្រុញ​អោយ​ចៅក្រម​ម្នាក់​កាត់ក្តី​យ៉ាងហោច​អោយបាន​១​ទៅ​២​រឿង​ក្នុង​១​ថ្ងៃៗ ពោលគឺ​១​ឆ្នាំ​អោយបាន​ប្រមាណ​២០៥​រឿង​/​ចៅក្រម​ម្នាក់ៗ៕B/




ទីតាំងផ្សាយពាណិជ្ជកម្ម