នាយរងការិល័យ ប្រឆាំងគ្រឿង​ញៀនក៤ម្នាក់ ស្រវឹងស្រា ដកកាំភ្លើងAK បាញ់រះចូលផ្ទះបោកអ៊ុត​ជាង១០គ្រាប់ រំសាយគុំនំចាស់

643
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសជានគរបាលនាយរងការិយាល័យ ប្រឆាំគ្រឿងញៀន ក៤ម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងមកឈប់រួចដកកាំភ្លើងAKស្វាយបត់មួយដើមបាញ់រះសំដៅទៅលើផ្ទះបោកអ៊ុតស៊េរីទំនើបជាង១០គ្រាប់រំសាយគុំនំចាស់ បង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នៅចំណុច ផ្ទះបោកអ៊ុតស៊េរីទំនើបមួយកន្កែង តាមបណ្តោយផ្លូវបេតុង ខាងក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហុីយ៉ាន់ ដាយ ស្តារុិច ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AX-9509មកឈប់នៅចំណុចកើតហេតុហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើផ្ទះបោកអ៊ុនស៊េរីទំនើប បណ្តាលឲ្យធ្លុះធ្លាយទ្វារផ្ទះជាច្រើនគ្រាប់ តែមិនបង្កឲ្យមានអ្នករងរបួស រួចបានបើករថយន្តចេញទៅបាត់។ បន្ទាប់ប្រជាពលរដ្ឋាបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានថាមានករណីបាញ់បោះជាច្រើនគ្រាប់ភ្លាមៗលោកបានដឹកនាំកម្លាងនគរបាលខណ្ ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចុះមកដល់កន្លែងកើតហេតុនិង បានសួនាំទៅលើម្ចាស់ផ្ទះរងគ្រោះរួចកំណត់មុខសញ្ញានិងធ្វើការ ស្រាវជ្រាវ ឈានដល់កាឃាត់ខ្លួនមន្តី្រនគរបាលដែលបានបាញ់រះជាច្រើនគ្រាប់នោះមានឈ្នោះ ហេង សុវណ្ណារា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនគរបាលមានតួនាទីនាយរងការិយាល័យប្រឆាំគ្រឿងញៀន ក៤ នៅចំណុចផ្ទះមួយកន្លែង ផ្លូវបេតុ ក្រោយផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែននិងបានដកអាវុធAKស្វាយបត់មួយដើមនិងរថយន្តមួយគ្រឿងរួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លឆមៗ។

លោកបានបញ្ជាក់ទៀតថា ករណីបាញ់រះជាច្រើនគ្រាប់នេះជារឿងគុំនុំចាស់តែមិនបានបញ្ជាក់ថារឿងគុំនុំអីនោះទេ។

បច្ចុប្បន្នមន្ត្រីនគរបាលដែលបានបាញ់រះជាច្រើនគ្រាប់នោះ សមត្ថកិច្ចកំពុងសួនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម