ទុសេ្សខ្សែភ្លើងឆ្លងចរន្តឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋអស់មួយខ្នង

604
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តមកអន្តរាគមន៍កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគឺ គេសង្កេតឃើញមានទុសេ្សចរន្តអគ្គិសនីពីក្នុងផ្ទះខាងលើ ដោយមានម្ចាស់ផ្ទះកំពុងសម្រាកផងដែរ ។ ខណះពេលនោះ ខាងម្ចាស់ផ្ទះរងគ្រោះក៏ដឹងខ្លួន ហើយបាននាំកូនចៅរត់ចេញពីក្នុងផ្ទះភ្លាមៗ រីឯអណ្ដាតភ្លើងក៏ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង បណ្ដាលឲ្យម៉ូតូចំនួន ៣គ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះកើតឡើង ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចឲ្យចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទើបរលត់ទៅវិញជាស្ថាពរតែមិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះឡើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម