បុគ្គលិក​សន្តិសុខ​ឯកជន​ម្នាក់​ស្លាប់​នៅ​ធានា​គារ​សហ​ពាណិជ្ជក​,​អ​ពេល​យាម​ប្រចាំថ្ងៃ

562
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​ម្នាក់​ដេកស្លាប់ នៅ​ចំណុច​មុខ​ធនាគារ​ក្រុមហ៊ុន​សហ​ពាណិជ្ជ ក​.​អ ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ -​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ។​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​ប្រាប់ថា​សាកសព​ឈ្មោះ សៀក ទួន ភេទ ប្រុស អាយុ ៥៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ភា្ន​ក់​ងារ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​MPA​មាន​ស្រុកកំណើត​ភូមិ​បឹង​ធំ​ខាងកើត​ឃុំ​បឹង​ធំ​ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

​បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​កូន​ក្នុង​ក្រុមទី​៦ ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ​-​ខេត្ត​ព្រះសីហនុ ។សាកសព​បាន​ស្លាប់​កាលពី​វេលា​ម៉ោង​០៦:០០​នាទី​ព្រឹក​ពេល​កំពុង​អង្គុយ​លើ​កៅអី​ប្រចាំការ​(​យាម​)​នៅ​ចំណុច​គោលដៅ​ខាងលើ​។​ក្រោយ​កើតមាន​ករណីនេះ​សាកសព​ត្រូវបាន​រក្សាទុក​នៅ​កន្លែង​បណ្តោះអាសន្ន រង់ចាំ​លោក​វេជ្ជបណ្ឌិត​និង​នគរបាល​បច្ចេកទេស ពិនិត្យ​សាកសព​រក​មូលហេតុ​នៃ​ស្លាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម