ដោះលែង​ជនជាតិ​ឡាវ​៦​នាក់​ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន​ចូល​ស៊ី​ប​ការ​កងទ័ព​កម្ពុជា​

759
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖ បុរស​ជនជាតិ​ឡាវ​ចំនួន​៦​នាក់​ពាក់ព័ន្ធ​ករណី​សង្ស័យថា​ចូល​ស៊ើប​ការ​ពី សភាព​ការ​កម្លាំង​កងទ័ព​កម្ពុ​ជា​នៅក្បែរ​តំបន់​ព្រំ​មានទំនាស់​កន្លងមក​ត្រូវបាន​កម្លាំង​កងទ័ព​ការពារ​ព្រំដែន​កម្ពុជា​ឃាត់ខ្លួន​កាលពី​ជិត​១​ខែ​កន្លង​ទៅនោះ​។​ឥឡូវ​ត្រូវបាន​មេទ័ព​ការពារ​ព្រំដែន និង​អាជ្ញាធរ ខេត្តស្ទឹងត្រែង កម្ពុជា​ដោះលែង​ឱ្យទៅ​ប្រទេស​របស់ខ្លួន​វិញ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

សូម​រំលឹកថា​ជនជាតិ​ឡាវ​ទាំង​ប្រាំមួយ​នាក់​ត្រូវ​យោធា​ការពារ​ព្រំដែន​ឃាត់ខ្លួន​កាលពី​ជិត​មួយខែ​មុន​ដោយ​ជាប់​សង្ស័យ​ស៊ើប​ការ​កម្លាំង​កងទ័ព​ការពារ​ព្រំដែន​កម្ពុជា​ឡាវ​។​ក្រោយ​ឃាត់ខ្លួន​ស៊ើបអង្កេត​ក្នុង​រយះពេល​ជិត​មួយខែ​កម្ពុជា​ក៏បាន​សម្រេច​នាំខ្លួន​ជនជាតិ​ឡាវ​ទាំង​៦​នាក់​ទៅ​ប្រគល់ឱ្យ​អាជ្ញាធរ​ឡាវ តាមរយៈ​អគ្គ​កុងស៊ុល​ឡាវ​វិញ​។​

​ក្នុងនោះ​គឺ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​មុននេះ​ក្នុង​ទឹកដី​ឡាវ​នៃ​វេ​សន​ដ្ឋា​ន​អគ្គ​កុងស៊ុល​ឡាវ ប្រចាំខេត្ត​ស្ទឹងត្រែង កម្ពុជា ក្រោម​វត្តមាន អភិបាលរង​ខេត្តស្ទឹងត្រែង លោក ជា ថា​វរិ​ទ្ធ តំណាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។​លោក​ម៉ុម​សារឿន​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​។​

លោក​ឩ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​។​លោក​ចៅ​មុន្នី​រ៉ា​នាយក​រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង​និង​មន្ត្រី​យោធា​ខេត្ត​ជាច្រើនរូប​ទៀត​។​រីឯ​ភាគី​ឡាវ​នោះ​វិញ​គឺមាន​អគ្គ​កុងស៊ុល​ឡាវ រួម​នឹង​មន្ត្រី​ឡាវ ជាច្រើនរូប​ទៀត​។​

​មេ​ប​ព្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​ដែលជា​មេទ័ព​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​បាន​មានប្រសាសន៍ថា​ជនជាតិ​ឡាវ​ទាំង​៦​នាក់​ដែល​រង​ការឃាត់ខ្លួន​ពី​កម្លាំង​កងទ័ព​ការពារ​ព្រំដែន​កម្ពុជា​។​

គឺ​នៅពេលដែល​បុរស​ជាតិ​ឡាវ​ទាំងនោះ​បាន​លួច​ឆ្លងដែន​ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ទន្លេ​កុង ឬ ហៅថា ទន្លេសេកុង ចូលក្នុង​តំបន់​ជុំរុំ​យោធា​កម្ពុជា ដើម្បី​ស៊ើប​ការ​ពី​កងទ័ព​កម្ពុជា ក្រោម​ការយក​លេស​មក​ដក​ផ្សិត និង​កាប់​ប្ញ​ស្សី កាលពី​ថ្ងៃទី​២៣​ឧសភា​ឆ្នាំ​២០១៩ កន្លងទៅ​។​

​រហូតមក​ទល់នឹង​ថ្ងៃ​ដែល​ត្រូវប្រគល់​ទៅឱ្យ​អាជ្ញាធរ​ឡាវ​វិញ​គឺមាន​រយៈពេល​២៩​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ឃាត់ខ្លួន​។ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា ការប្រគល់​ជនជាតិ​ឡាវ​ទាំង​៦​នាក់ ជូន​ភាគី​ឡាវ​វិញ​នោះ គឺ​កម្លាំង​កងទ័ព និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​អនុវត្តន៍​ទៅតាម​ប្រសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុនសែន​ដែល​សម្តេច​បាន​មានប្រសាសន៍​មកកាន់​អភិបាលខេត្ត​ស្ទឹងត្រែង ។​

លោក ម៉ុម សារឿន និង​មេបញ្ជាការ​យោធ​ភូម​ភាគ​ទី​១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហួត ឈាង ដើម្បី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ប្រែក្លាយ​តំបន់​ព្រំដែន ជា​ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិ​ការណ៍ និង​ការអភិវឌ្ឍន៍​។​លោក​ឧ​ត្ត​ម​សេនីយ៍ ស្វាយ ញ៉​ន បាន​មានប្រសាសន៍ ស្នើ​ដល់​អាជ្ញាធរខេត្ត​ទាំង​៣ កម្ពុជា​-​ឡាវ គឺ​ខេត្តស្ទឹងត្រែង កម្ពុជា ខេត្ត​ចម្ប៉ា​សាក់ និង​ខេត្ត​អត្ត​ពឺ​ឡាវ ។​

ធ្វើយ៉ាងណា​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ប្រជាជន គោរព​បូរណភាព អធិបតេយ្យភាព ប្រទេស​រៀងៗ​ខ្លួន ស្របតាម​សេចក្តីថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​នៅ​រដ្ឋធានី​ហា​ហូ​យ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ថ្ងៃទី​១៣​កញ្ញា​ឆ្នាំ​២០១៨​កន្លងទៅ​។

​លោក​បាន​ថ្លែង​បញ្ជាក់ថា​នៅ​ថ្ងៃទី​២១​មិថុនា​ឆ្នាំ​២០១៩​កន្លងមក​ថ្មីៗ​នេះ​ទាហាន​ឡាវ​ដែល​ស្ថិតនៅតាម​ព្រំដែន​ខេត្ត​អត្ត​ពឺ ជាប់​ព្រំដែន ខេត្តស្ទឹងត្រែង កម្ពុជា​ខាង​ឡាវ បានធ្វើការ​បង្ហោះ​ដ្រូ​ន « Drone » មាន​ចំនួន​៣​លើក​ចូល​ដែនអាកាស​កម្ពុជា​ដើម្បី​យកការណ៍​លើ​ដែន​គោក​កម្ពុជា​ដោយ​បង្ហោះ​ដ្រូ​ន​ចំនួន​៤​គ្រឿង ហើយ​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៨ មកដល់​ឆ្នាំ​២០១៩​នេះ ការ​បង្ហោះ​ដ្រូ​ន​របស់​ឡាវ គឺមាន​ចំនួន​១៧​លើក​មកហើយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ បានបញ្ជាក់​ទៀតថា នៅក្នុង​រយៈពេល នៃ​ការ​បង្ហោះ​ដ្រូ​ន​នេះ យោធា​ខេត្តស្ទឹងត្រែង បានធ្វើ​លិខិតតវ៉ា​ទៅកាន់​យោធា ខេត្ត​អត្ត​ពឺ​ឡាវ ជា​បន្តបន្ទាប់​រហូតមក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម