​ពិការភាព​នៅ​កម្ពុជា​ត្រូវបាន​យកចិត្តទុកដាក់​ក្នុង​វិស័យ​ទេសចរណ៍​

963
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​កម្ពុជា​បាននិងកំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​ពិសេស​ការលើកកម្ពស់​វិស័យ​ពិការភាព​តាមរយៈ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ការគាំទ្រ​សកម្មភាព​ស្តារឡើងវិញ​នូវ​រូប​កាយ និង​ផ្តល់​អាទិភាព​ការងារ​តាម​ស្ថាប័ន ក៏ដូចជា​ក្រុមហ៊ុន​ជូន​ជនពិការ​ជាដើម​។​

​ថ្លែង​ក្នុងឱកាស​បើក​សិក្ខាសាលា​កាល​លពី​ព្រឹក​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩​ស្តីពី​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជន​មាន​ពិការភាព​តាមរយៈ​លើកកម្ពស់​កំណើន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ លោក​ហោ សារុន​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​កម្ពុជា​បានធ្វើ​វិនិយោគ​លើ​វិស័យ​ពិការភាព រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​។

​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​វិស័យ​ពិការភាព​តាមរយៈ​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច ការគាំទ្រ​សកម្មភាព ស្តារឡើងវិញ​នូវ​រូប​កាយ និង​ការផ្តល់​អាទិភាព​ការងារ​តាម​ក្រសួង ស្ថាប័ន ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​ជូន​ជនពិការ​ជាដើម​។

​លោក​អនុរដ្ឋលេខាធិការ​បាន​បន្តថា​សម្រាប់​ក្រសួងទេសចរណ៍​បាន​អនុវត្តតាម​ការណែនាំ​ស្តីអំពី​ការជ្រើសរើស​ជនពិការ​ដែលមាន​លក្ខណៈសម្បត្តិ​និង​សមត្ថភាព​ឱ្យបំពេញ​មុខងារ​តួនាទី​តាម​ប្រភេទ​ការងារ​ក្នុង​អត្រា​ពីរ​ភាគរយ​នៃ​ចំនួន​មន្ត្រីរាជការ​សរុប​។​

ដោយឡែក​ផ្នែក​ឯកជន​នៃ​វិស័យ​ទេសចរណ៍​ដែលមាន​កម្មករ និយោជិត​ចាប់ពី​មួយរយ​នាក់​ឡើងទៅ ត្រូវ​បញ្ចូល​ជន​មាន​ពិការភាព​ប្រកបដោយ​លក្ខណៈ សម្បត្តិ​និង​សមត្ថភាព​ឱ្យបំពេញ​មុខងារ​តួនាទី​និង​ការទទួលខុសត្រូវ​ក្នុង​មុខតំណែង​តាម​ប្រភេទ​ការងារ​នូវ​អត្រា​មួយ​ភាគរយ​នៃ​ចំនួន​កម្មករ និយោជិត​សរុប​ផងដែរ​។​

​ជាមួយគ្នានេះ​ក្រសួងទេសចរណ៍​ក៏​លើកទឹកចិត្ត​ដល់​ម្ចាស់​ភោជនីយដ្ឋាន​បៀរ​ហ្កា​ដិ​ន​ទាំងឡាយណា​ដែល​បានអនុញ្ញាត​ឱ្យ​ជនពិការ​ចូល​ច្រៀង​និង​សម្តែង​ទស្សនីយភាព​សិល្បៈ​ខ្លីៗ​ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​កាន់តែ​ប្រសើរឡើង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម