​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្រុង​ច្បារមន​

558
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅលើ​ផ្លូវ​លេខ​១៤៤០​ស្ថិតក្នុង​ភូមិ​ទួល​ធ្នង់​សង្កាត់​រការ​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អ៊ិ​ច​សែ​ទ័​រ​ពណ៌​ខ្មៅ​លាយ​ក្រហម​អ្នកបើកបរ​ឈ្មោះ​អ៊ុយ​សំអឿន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​អង្គ​ប្រាសាទ​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​

លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង ម៉ាក​សាំង​យ៉ុង ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2K9492​បើកបរ​ដោយ​ឈ្មោះ ម៉េង​បូរ៉ា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​អូ​ល​ឃុំ​ព្នាយ​ស្រុក​សំរោង​ទង​ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​ប្រភព​បន្តថា​ក្រោយពី​កើ​ហេតុ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​។​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំពោះ​វត្ថុតាង​បានប្រគល់​ជូន​ផ្នែក​ចរាចរណ៍​ខេត្ត​ដោះស្រាយ​តាម​និ​តី​វិធី​៕S/​