មី​គែល អា​តេ​តា និង ហ្គែ​រី ម៉ោ​ន ជា​បេក្ខភាព​នាំមុខគេ ដើម្បី​ដឹកនាំ​ក្រុម Newcastle

709
ចែករម្លែក

​លោក មី​គែល អា​តេ​តា (Mikel Arteta) ជំនួយការ​គ្រូបង្វឹក​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី និង​លោក ហ្គែ​រី ម៉ាំង (Garry Monk) អតីត​គ្រូបង្វឹក​នៅ​ក្លឹប Birmingham គឺជា​បេក្ខភាព ដែល​អាច​នឹង​ចូល​ស្នង​តំណែង​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ។​

​មានការ​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា លោក បេ​នី​តេស នឹង​ចាក​ចេញពី​តំណែង របស់លោក​ជា​ផ្លូវការ​នៅ​ពហុកីឡាដ្ឋាន St. James Park​នៅពេល​លោក​ចប់​កិច្ច សន្យា​របស់លោក​។​

​នៅពេលនេះ អា​តេ​តា ដែល​កំពុង​បំពេញការងារ​ជាមួយ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) នៅ​ពហុ​កីឡាក​ដ្ឋា​ន Etihad ចាប់តាំងពី​ឆ្នាំ​២០១៦​មក​នោះ​គឺជា​បេក្ខភាព នាំមុខគេ​ក្នុង​ចូល​ដឹក​នាំនៅ​ក្លឹប Newcastle ។​

​គ្រូបង្វឹក​វ័យ​៣៧​ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្គូរ​ផ្គង ដើម្បី​ចូល​ជំនួស​តំណែង​របស់លោក បេ​នី​តេស​។​ចំណែក​លោក ហ្គែ​រី ម៉ាំង ដែល​ត្រូវ​ក្លឹប Birmingham​បណ្តេញចេញ កាលពី​សប្តាហ៍​មុន​នោះ ក៏​ជា​បេក្ខភាព​ស័ក្តិសម​ម្នាក់​ដែរ​។​

​លោក ហ្គេ​ន​ណា​រ៉ូ ហ្គា​ត​ទូ​សូ (Gennaro Gattuso) ដែល​ចាក​ចេញពី​តួនាទី​នៅ​ក្លឹប AC Milan កាលពី​ដំណាច់​ខែឧសភា បន្ទាប់ពី​ក្រុម AC Milan​ខកខាន​មិនបាន​កៅអី​នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​ក៏​អាច​ក្លាយជា​គ្រូបង្វឹក​ថ្មី​នៅ​ពហុ​កីឡា​ដ្ឋា St. James Park ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម