រ៉ា​ហ្វា បេ​នី​តេស ប្រកាស​លាលែង​ពី​ក្លឹប Newcastle

734
ចែករម្លែក

​ក្លឹប Newcastle នឹង​ចាប់ផ្តើម​ការស្វែងរក​អ្នកចាត់ការ​ថ្មី បន្ទាប់ពី​គ្រូបង្វឹក​អេ​ស្ប៉ា​ញ រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) គ្រោង​នឹង​ចាក​ចេញពី​ក្លឹប​នេះ​។​

​លោក បេ​នី​តេស នឹង​ចាក​ចេញពី​តួនាទី​ផ្លូវការ​របស់លោក​នៅ​ពហុកីឡាដ្ឋាន St. James`Park​នៅ​ថ្ងៃអាទិត្យ នៅពេល​ចប់​កិច្ចសន្យា​របស់លោក​។​

​គ្រូបង្វឹក​វ័យ​៥៩​ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ត្រឹម​ជាង​បី​ឆ្នាំ​ជាមួយ​ក្លឹប​នេះ ចាប់​តាំង ពី​ចូល​ជំនួស​លោក ស្ទី​វ ម៉ា​គ្លែ​រិ​ន (Steve MacClaren)​កាលពី​ខែមីនា​ឆ្នាំ​២០១៦​។​

​ទោះបីជា​យ៉ាងណា ផែនការ​ពន្យារ​កិច្ចសន្យា​របស់លោក​បាន​ជាប់គាំង បន្ទាប់ពី​ខ្វះ​ការ ទំនាក់ទំនង​រវាង​ម្ចាស់​ក្លឹប ម៉ា​យ អា​ស្លី (Mike Ashley) និង​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ រូបនេះ​។​

​មាន​ការវិវឌ្ឍ​តិចតួច​ក្នុងការ​ពិភាក្សា​កាលពី​ដំណាច់​រដូវ​កាល ហើយ​លោក បេ​នី​តេស គ្រោង​លាលែង​ដោយសារតែ​ក្លឹប​នេះ​មិនបាន​ឆ្លើយតប​នឹង​ការ​ទាម​ក្នុង​ការប្រកួត​ប្រកួត​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​។​

​ក្លឹប Newcastle បានបញ្ជាក់​ពី​អនាគត​របស់លោក បេ​នី​តេស ជាមួយនឹង​សេចក្តី​ថ្លែង ការណ៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​។ សេចក្តីថ្លែងការណ៍​នេះ​សរសេរថា “​វា​គឺជា​រឿង​ខកចិត្ត ដែល​យើង​ប្រកាសថា អ្នកចាត់ការ រ៉ា​ហ្វា​អែល បេ​នី​តេស នឹង​ចាក​ចេញពី​ក្លឹប Newcastle United នៅពេល​ចប់​កិច្ចសន្យា​របស់លោក​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ ២០១៩​នេះ ”៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម