ទ្វីបអឺរ៉ុប​កំពុង​ត្រៀមខ្លួន​ទទួល​រលក​កម្តៅ​ពី​វាល​ខ្សាច់​សាហា​រ៉ា លាតសន្ធឹង​ពី​ស្កុ​តឡែ​ន​រហូតដល់​អេ​ស្ប៉ា​ញ​ និង​អាច​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​

958
ចែករម្លែក

ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​អឺរ៉ុប​បាន​ព្រមាន​ថា “​ឋាននរក​កំពុង​ជិត​មកដល់​ហើយ​” ជាមួយ​រលក​កម្តៅ​បំបែក​ឯតទគ្គ​កម្ម​គ្រោង​នឹង​មកដល់​ទ្វីបអឺរ៉ុប​នៅ​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​នេះ ដោយ​បង្ក​ការគំរាមកំហែង​ដល់​អាយុជីវិត​រាប់ពាន់នាក់​។​

​ជាមួយ​សីតុណ្ហភាព​នឹង​កើន​ឡើងដល់ ៤០ អង្សា​និង​ខ្ពស់ជាង​នេះ​នៅក្នុង​ទីក្រុង​មួយចំនួន ក្រុម​អ្នក​ព្យាករណ៍​បាន​ប៉ាន់ប្រមាណ​ថា ប្រទេស​បារាំង​អាច​នឹង​ជួបប្រទះ​នូវ​អាកាសធាតុ​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​នៅ​ខែមិថុនា​នេះ​។​

​ដំណឹង​នេះ​បានធ្វើឱ្យ​មានការ​ភ័យខ្លាច​ដល់​មនុស្ស​ជាច្រើន​ដែល​នឹកឃើញ​ដល់​រលក​កម្តៅ​នៅ​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំ ២០០៣ ដែល​បណ្តាលឱ្យ​​មនុ​ស្ស​ចំនួន ១៥.០០០ នាក់​ស្លាប់ នៅពេល​សីតុណ្ហភាព​បាន​ឈានដល់​កម្រិត​កំពូល ៤៤,១ អង្សា​នៅ​ពាក់កណ្តាល​ខែសីហា​។​

​ទីភ្នាក់ងារ​ព្យាករណ៍​អាកាស​ជាតិ​បារាំង​បាន​ហៅ​សីតុណ្ហភាព​នេះ​ថា​ជាការ​គំរាមកំហែង​ដល់​អាយុជីវិត​ ហើយ​បាន​ព្រមាន​ថា​កម្តៅ​ដ៏​ខ្លាំងក្លា​អាច​នឹងមិន​ស្ងប់ស្ងាត់​រហូតដល់​សប្ដាហ៍​ក្រោយ​សូម្បីតែ​អំឡុង​ពេលយប់​ក៏ដោយ​។​

​រលក​កម្តៅ​នេះ​កំពុង​បង្កឡើង​ដោយ​កម្សួល​ខ្យល់​ក្តៅ​លាតសន្ធឹង​ប្រវែង ៣.២២០ គីឡូម៉ែត្រ ដែល​គេ​ហៅថា “​រលក​កម្តៅ​សាហា​រ៉ា​” ដែល​កំពុង​ត្រូវបាន​បំ​ភាយ​ចេញពី​ទ្វីបអាហ្វ្រិក​ដោយ​ខ្យល់​ខ្លាំង​មិនធម្មតា​។

​ចក្រភព​អង់គ្លេស​ក៏​ប្រឈម​នឹង​រលក​ក្តៅ​ខ្លាំង​នេះ​ផងដែរ ដែល​អាច​នឹង​ឃើញ​សីតុណ្ហភាព​ឡើងដល់​ជាង ៣០ អង្សា​៕ ដោយ៖ កញ្ញាដាលីស/Ha

ទ្វីបអឺរ៉ុប​កំពុង​ត្រៀមខ្លួន​ទទួល​រលក​កម្តៅ​សាហា​រ៉ា​នៅ​ថ្ងៃ​ពុធ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម