ស្រវឹង​ស្រា​បើករថយន្ត​ឡើង​សួនច្បារ ​ជ្រុល​ទៅបុក​ខឿន​តាំង​រូប​ព្រះ​ឆាយា​ល័​ក្ខ​ណ៍សម្តេច​យាយ ​រង​ការខូចខាត​

567
ចែករម្លែក
ស្រវឹង​ស្រា​បើករថយន្ត​ឡើង​សួនច្បារ ​ជ្រុល​ទៅបុក​ខឿន​

ដោយៈ​ចាន់តូ​:​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ​រេ​ចង្កូត​ឡើងលើ​សួនច្បារ​ជ្រុល​ទៅបុក​ខឿន​ព្រះ​ឆាយា​ល័ក្ខណ៍​តាំង​រូប​ស​ម្តេ​ស​យាយ​ រង​ការខូចខាត​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​អាកាសចរ​ណ៍ស៊ីវិល តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ស្រ​ជោក​បើករថយន្ត​មួយគ្រឿង​ម៉ាក​រ៉េ​ហ្វ​រ​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2K-2670​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុងស្ថានភាព​ស្រវឹង​ ខ​ណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​ឡើងលើ​សួនច្បារ​ជ្រុល​ទៅបុក​ខឿន​តាំង​រូប​ព្រះ​ឆាយា​ល័ក្ខណ៍សម្តេច​យាយ​បណ្តាល​ប្រះ​បែក​​រង​រកា​រខូចខាត​។​ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យករ​ថយ​ន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម