​ប៉ូលិស​ចាប់​ជន​ម្នាក់​ដែល​វាយ​អ្នករត់ម៉ូតូឌុប​ពេល​អង្គុយចាំ​ដឹក​ម៉ូយ​ឱ្យ​របួសធ្ងន់​

601
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ពេល​អង្គុយចាំ​ដឹក​ម៉ូយ​ត្រឡប់​ទៅវិញ​ស្រាប់តែ​មានទំនាស់​សម្តី​ជាមួយ​បងធំ​ប្រចាំ​ភូមិ​ឈានដល់​លោត​មក​វាយ​បណ្តាល​ឱ្ក​យ​រងរបួស​បែក​ក្រោម​ភ្នែក​ខាងឆ្វេង​រងរបួស​ធ្ងន់​។​

​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​បុរី​កម្មករ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​ថ្ងៃទី​២៦​មិថុនា​២០១៩​។​ជនរងគ្រោះ​ឈ្មោះ​អ៊ុក​សេរី​រ័ត្ន​ហៅ​លឹម​អាយុ​៤៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ជនបង្ក​ជា​បងធំ​ប្រចាំ​ភូមិ​ឈ្មោះ​សុខ​ជា​ហៅ​ជា​អាយុ​២០​ឆ្នាំ​មុខរបរ​រត់​កង់​បី​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​តាម​សំដី​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​មុន​កើតហេតុ​គាត់​បាន​ដឹក​ម៉ូយ​ម្នាក់​ចេញ​ម្តុំ​ពី​ចម្ការ​ដូង​មក​ចំណុច​ខាងលើ​ក្នុង​តំលៃ​១​ម៉ឺន​រៀល​មកដល់​ចំណុច​នេះ​ម៉ូយ​ឱ្យ​គាត់​អង្គុយចាំ​ដឹក​ទៅវិញ​។​ពេល​អង្គុយចាំ​ម៉ូយ​ស្រាប់​តែមាន​បុរស​ម្នាក់​ជា​បងធំ​ប្រចាំ​ភូមិ​និង​រត់​រឺ​ម៉ក​ង់​បី​ដើរមក​សួរ​គាត់​មក​ធ្វើ​អី​ទីនេះ​។​ពេលនោះ​គាត់​ថា​ចាំ​ដឹក​ម៉ូយ​ទៅវិញ​។​ក៏​ប៉ះ​សំដី​គ្នា​ហើយ​បងធំ​នោះ​លោត​មក​វាយ​គាត់​បណ្តាលឱ្យ​បែក​មុខ​និង​រយះ​ក្រោម​ភ្នែក​ខាងឆ្វេង​រងរបួស​ធ្ងន់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម