សម្ដេចតេជោហ៊ុនសែននឹងបំពាក់មេដាយមាសជូនក្រុមជួយសង្គ្រោះទាំង១,៤៨៧នាក់ជាមួយប្រាក់លើកទឹកចិត្តផងដែរ

840
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានប្រកាស​បំពាក់​មេដាយ​និង​ផ្តល់ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ម្នាក់២០០ដុល្លារ​សម្ រាប់​បុរស​និង​សម្រាប់​ស្ត្រី​ចំនួន ៣០០​ដុល្លារ​ជូន​ដល់​ក្រុម​ជួយសង្គ្រោះ​ទាំង​១,៤៨៧​នាក់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់ ៧​ជាន់​នៅ​ក្រុងព្រះសីហនុ ។​

​គួរបញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​តាម Facebook នៅ​យប់​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ក៏​សុំ​បញ្ជាក់ជូន​ផងដែរ​ថា​យប់មិញ​នេះ​នៅមុន​ម៉ោង​១២​យប់​ខ្ញុំ​បានឱ្យ​លោក សេង ទៀង យក​ថវិកា​ខ្ញុំ​ទៅ​ចែកជូន​កម្លាំង​ចូលរួម​ប្រ​ត្តិ​ប​ត្តិ​ការ​ចំនួន​១,៤៨៧នាក់​ក្នុងនោះ​នារី៣៥​នាក់​ដោយ​ម្នាក់ៗ​ជា​បុរស​ទទួលបាន១០០ដុល្លារ ជា​នារី​ទទួលបាន២០០ដុល្លារអស់​ទឹកប្រាក់១៥២,២០០ ដុល្លារ​។ខ្ញុំ​នឹង​បំពាក់​មេដាយមាស ជូន​ក្រុម​ជួ​យស​ង្គ្រាះ​ដើម្បី​ឆ្លើយតប​នឹង​ការខិតខំ​របស់​បងប្អូន​ទាំងអស់​រាប់ទាំង​ផ្នែក​ឯក ជន​ផងដែរ​»​។​

​នៅ​ព្រឹក​ថ្ងៃទី ២៦​ខែមិថុនា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ជាថ្មី​ឡើងវិញ​ថា​៖​អាស្រ័យ​ដោយ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះសប្បុរសជន​នៅ​បន្ត​ជួយឧបត្ថម្ភ​ដែល​ធ្វើ​ចំនួន​ទឹកប្រាក់​កើនឡើង​ពី​២,១៩៨,៤០០​ដុល្លារ​ដល់​២,៣៦៨,៤០០ ដុល្លារ ។ ដោយ​ដក​៣០​ម៉ឺន​ដុល្លា​ចែកជូន​អ្នក​ត្រូវ​របួស​ថវិកា​នៅសល់​សម្រាប់​ចែកជូន​ក្រុមគ្រួសារ​អ្នកស្លាប់ ​កើន​ពី​ចំនួន​១,៨៩៨,៤០០ ដល់ ២,០៦៨,៤០០ ដុល្លារ ដែល​ធ្វើអោយ​គ្រួសារ​សព​ម្នាក់ៗ​ទ​ទួ ល​បាន​កើន​ពី ៦៧,៨០០​ដល់​៧៣,៨៧០​ដុល្លារ​ ។ យើង​នៅតែ​បន្ត​ទទួល​ជំនួយ​ឧបត្ថម្ភ​នេះ​តទៅទៀត​ដែល​ក្នុងឱកាស​នេះ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ការជួយឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​នេះ​។

​លោក សេង ទៀង នឹង​ចាត់ចែង​បញ្ជូន​ថវិកា​នេះ​ទៅកាន់​គ្រួសារ​សព​នៅពេល​បិទ​បញ្ចប់​ការទទួល​ជំនួយ​តាមរយៈ​ធនាគារ​។​ខ្ញុំ​ក៏​សុំ​បញ្ជាក់ជូន​ផងដែរថា​យប់មិញ​នេះ​នៅមុន​ម៉ោង​១២​យប់​ខ្ញុំ​បានឱ្យ​លោក សេង ទៀង យក​ថវិកា​ខ្ញុំ​ទៅ​ចែកជូន​កម្លាំង​ចូលរួម​ប្រ​ត្តិ​ប​ត្តិ​ការ​ចំនួន​១,៤៨៧​នាក់​ក្នង​នោះ​នារី​ ៣៥ នាក់​ដោយ​ម្នាក់ៗ​ជា​បុរស​ទទួលបាន ១០០ ដុល្លារជា​នារី​ទទួលបាន​២០០ ដុល្លារ​អស់​ទឹកប្រាក់​១៥២,២០០ ដុល្លារ ។ ខ្ញុំ​នឹង​បំពាក់​មេដាយមាស​ជូន ក្រុម​ជួយសង្គ្រោះ​ដើម្បី​ឆ្លើយតប​នឹង​ការខិតខំ​របស់​បងប្អូន​ទាំងអស់​រាប់ទាំង​ផ្នែក​ឯកជន​ផងដែរ ។ ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​ប្រើប្រាស់​ស​ម្រា ប់​តែ​អ្នកស្លាប់​និង​របួស​ប៉ុណ្ណោះ ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម