រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៥

622
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានកំណត់​យក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី ២ នីតិកាល​ទី ៦​ដើម្បី​ពិភាក្សា និង អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៥​។​

​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​២៦​មិថុនា លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងថាៈ សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នឹង​ពិភាក្សា និង​អនុម័តរ​បៀ​វារៈ​ចំនួន​៥​រួមមាន​៖
១.​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក ។​
២.​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន ស្អ​ថេ​ក រឺ​ញ​វេ​បិ​ល ឯ​.​ក ។​
៣. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន ស្អ​ថេ​ក ខូ អិ​ល​ធី​ឌី ។​
៤.​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត ។​
៥.​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩ – ២០២៣៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម