​តុលាការ​ឃុំខ្លួន​វេជ្ជបណ្ឌិត​ម្នាក់​ប៉ុនប៉ង​ចាប់រំលោភ​អ្នកគ្រូ​ពេទ្យ​ក្រមុំ​ក្នុង​បន្ទប់ទឹក

1084
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​វេជ្ជបណ្ឌិត​ម្នាក់​ផ្នែក​ពិគ្រោះ​ជំងឺ​ដំបូង បម្រើ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ដែល​ប៉ុនប៉ង​ចាប់រំលោភ​អ្នកគ្រូ​ពេទ្យ​ក្រមុំ​នៅក្នុង​បន្ទប់ទឹក​ត្រូវបាន​តុលាការខេត្ត​កំពង់ឆ្នាំង​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពីរ​សៀ​ល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។

​លោក​វេជ្ជបណ្ឌិត​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ឈ្មោះ ហេង សេង​ហ៊ ផ្នែក​ពិគ្រោះ​ជំងឺ​ដំបូង​។ ចំណែក​អ្នកគ្រូ​ពេទ្យ​ក្រមុំ​ដែលជា​ជនរងគ្រោះ​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​នោះទេ​។​លោក​វេជ្ជបណ្ឌិត​រូបនោះ​ត្រូវបាន​អ្នកគ្រូ​ពេទ្យ​ក្រមុំ​ប្តឹងទៅ​សមត្ថកិច្ច​រឿង​ប៉ុនប៉ង​ចាប់រំលោភ​នាង​នៅក្នុង​បន្ទប់​ទឹកតែ​មិនបាន​សម្រេច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​។

​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​សេចក្តីរាយការណ៍​បានឱ្យដឹងថា​នៅពេលដែល​នាងក្រមុំ​ជា​អ្នកគ្រូ​ពេទ្យ​បាន​ដើរចូល​ក្នុង​បន្ទប់ទឹក​(​ពេលយប់​)​ត្រូវ​លោក​វេជ្ជបណ្ឌិត​រូបនោះ​ចូលទៅ​តាម​ពីក្រោយ​ហើយ​ចាប់​ឱប​នាង​ពីក្រោយ​ប៉ុនប៉ង​ផ្តួល​ដើម្បី​រំលោភ​។​ប៉ុន្តែ​ត្រូវបាន​នាង​រើបម្រះ​រួចហើយ​រត់​ចេញមកក្រៅ​សំដៅទៅ​គ្រែ​ដេក​របស់​នាង​នៅក្នុង​មន្ទីរពេទ្យ ។

លោកគ្រូ​វេជ្ជបណ្ឌិត​រូបនោះ​ដេញតាម​នាង​រហូត​ទៅដល់​បន្ទប់ដេក​ទៀត​ដោយ​ចាប់​នាង​អង្អែល​ភ្លៅ​ធ្វើឱ្យ​នាង​ភ័យ​ហើយ​រត់​ចេញពី​បន្ទប់ដេក​នោះ​ទៅ​ដេក​ជាមួយ​មិត្ត​ភ​ក្កិ​របស់​នាង​ដែលជា​គ្រូពេទ្យ​ដូចគ្នា​។​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​មន្ទីរពេទ្យ​។​ជនសង្ស័យ​ដែលជា​វេជ្ជបណ្ឌិត​រូបនេះ​បាន​ទទួលស្គាល់ថា​ខ្លួន​បាន​ប្រព្រឹត្ត​ទៅលើ​រូបនាង​មែន​និង​គ្រាន់តែ​ឱប​នាង​ពីក្រោយ​ប៉ុណ្ណោះ​។​

​ក្នុងនោះ​ជនសង្ស័យ​ព្រម​សង​ជា​សំណង​ចំនួន​៨​ពាន់​ដុល្លារ​ដល់​អ្នក​គ្រូពេទ្យ​ក្រមុំ​ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធតុលាការ​។​ប៉ុន្តែ​ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​នោះ​មិន​ត្រូវបាន​ភាគី​ខាង​ស្ត្រី​រងគ្រោះ​មិន​ព្រម​ទទួលយក​ឡើយ​ដោយ​ទាមទារ​ធ្វើយ៉ាងណា​ឱ្យ​សមត្ថកិច្ច​អនុវត្ត​តាមច្បាប់ ។​

​ចំណែក​លោក​សូ​រិន្ទ​ធី​រ៉ា​វុ​ឌ្ឃី​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា​ករណីនេះ​គឺ​ពិតជា​មាន​មែន​នេះ​ជា​រឿង​បុគ្គល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​គ្រូពេទ្យ​ទាំងមូល​ផងដែរ​។​ព្រោះ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​មន្ទីរពេទ្យ​បានឃើញ​នូវ​សកម្មភាព​មែន​។​លោក​បាន​បញ្ជាក់ថា​ដុក​ទ័​រ​នោះ​គឺមាន​ឈ្មោះ​ហេង សេង​ហ៊ ផ្នែក​ពិគ្រោះ​ជំងឺ​ដំបូង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម