ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩

938
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​ក៏ដោយ​តោង​តែ​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​កើត​បញ្ហា​នៅពេល​ក្រោយ​វិញ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏ មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​ពិសេស​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហាលំបាក​ចំពោះ​ច្រើន ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​អាច​ធូរ​ដល់​ថ្ងៃក្រោយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​នាំ​បញ្ហា​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​នាំ​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា ចង់​ប្រកប​កិច្ចការងារ​អ្វីមួយ​តែង​ជឿនលឿន និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន​ផងដែរ​។ ការប្រកប​ការងា​រវិ​ញ​មាន ដំណើរការ​រលូន​ល្អ​តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​ផងដែរ ពីព្រោះ​គេ​ងាយ​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ជួប​ស្ថាន​ភាពអាសន្ន​ណាមួយ​កើតឡើង​។ អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ និង​ការរក​ប្រាក់កម្រៃ​ទៀតសោត ក៏​គ្រាន់បើ​ជាង​មុន​បន្តិច​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ ហើយ​រក​ពេល​បំពេញ​កិច្ចការងារ និង​រៀនសូត្រ​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួលផល​ល្អៗ ត្រឡប់មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​បរាជ័យ​នៅពេល​ក្រោយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ជម្លោះ​វិវាទ​ហើយ​លោកអ្នក​ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ដូចនេះ​បើ​សម្រេចចិត្ត​អ្វីមួយ ឱកាស​ភ្លាំងភ្លាត់​និង​ផល​មិនល្អ​នោះ​ក៏​តែង​រត់​ចូល​ច្រើន​ផងដែរ​។ ការប្រកប​ការងារ​ជួប នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ច្រើន​ត្រូវ​ដោះស្រាយ​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហើយ ពិសេស​ធ្វើ​អ្វីមួយ​តែង​កើតមាន​បញ្ហា​យាយី​ច្រើន​ផង​។​ការរស់នៅ​វិញ​នាពេលនេះ លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​សត្រូវ​ងាយ​ជ្រៀត​ជ្រែកចូល​ដោយ មិនដឹង​ខ្លួន​និង​ការបាត់បង់​អ្វីមួយ​ក៏​ងាយ​កើតឡើង​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូសរ​កូ​ស​និង​ភាព​សៅហ្មង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រើ​គំនិត​ច្នៃប្រឌិត​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ផល ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក លូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី ឬ​បណ្តាក់ទុន​បន្ថែម ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​សម្រុក​ធ្វើ​នោះ​តែង​ហុច​ផ្លែ ផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើក របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ ហើយ​ត្រូវតែ​ចងចាំ​ថា ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។

​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ដួង​រាសី​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ចូល​យាយី​ផង ដូចនេះ​រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​បញ្ហា​ប្រទាំង​ប្រទើស​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ពិសេស​ឱ្យ​ប្រយ័ត្ន​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មាន​បញ្ហា​ទំនាស់​ច្រើន ពេលនេះ​ត្រូវមាន ចិត្ត​ត្រជាក់​និង​មិនត្រូវ​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​ឡើយ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពី ព្រោះថា ផល​អាក្រក់​ងាយ​កើតឡើង​នាំ​ពិបាក​រែកពន់​ផងដែរ​។ ទោះបីយ៉ាងណា សម្រាប់​ពេលវេលា​ល្អ​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ១១,០០-១២,៥៩​នាទី រសៀល​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​ពុំ​គាប់ប្រសើរ ម្ល៉ោះ ហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធូរ​កាយ​សប្បាយចិត្ត​ប្រសើរ​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ថ្នាំងថ្នាក់​និង​ពិសេស​មានរឿង​ប្រឆាំង​គ្នាច្រើន​ទៀតផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម