វ៉េ​ណេ​ស៊ុយ​អេ​ឡា​បំផ្លាញ​ផែនការ​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ

566
ចែករម្លែក

វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​អះអាងថា​ខ្លួន​បាន​បំផ្លាញ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដោយ​ចោទប្រកាន់ថា​សហរដ្ឋ​អាម៉េរិក​ស្ថិតនៅ​ពីក្រោយ​ផែនការ​នេះ​។​

​ក្រុម​រដ្ឋមន្ត្រី​រដ្ឋាភិបាល​អះអាងថា​សហរដ្ឋ​អាម៉េរិក​បាន​ឃុបឃិត​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​និង​ស៊ី​លី​ក្នុង​ផែនការ​ធ្វើឃាត​លោក​ម៉ា​ឌូ​រ៉ូ​និង​បន្តុប​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ជំនួស​កន្លែង​របស់លោក​។​

​ដោយ​ប្រកាស​ឈ្មោះ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ត្រាំ គឺ លោក ច​ន បូល​តុ​ន ជា​ជន​សមគំនិត​ម្នាក់ រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​បាន​និយាយថា យ៉ាងហោចណាស់​ជន​សម​គំនិត ៦ នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​មេដឹកនាំ​សង្គមនិយម​លោក​ម៉ា​ឌូ​រ៉ូ ដែល​ក្រាញ​អំណាច​ចាប់តាំងពី​រលក​នៃ​ការតវ៉ា​កាលពីដើម​ឆ្នាំនេះ បាន​ប្ដេជ្ញា​ថា​នឹង “​គ្មាន​ធម៌​មេត្តា​” ប្រឆាំងនឹង​សត្រូវ​របស់លោក​។​

​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​ក៏បាន​ចោទប្រកាន់​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ ដែលជា​គូប្រជែង​អំណាច​របស់លោក​ម៉ា​ឌូ​រ៉ូ ពីបទ​រៀបចំ​ផែនការ​បង្ហូរឈាម​នៅក្នុង​ប្រទេស​អាម៉េរិក​ខាងត្បូង​មួយ​នេះដែរ​។​

​រដ្ឋមន្ត្រី​ទំនាក់ទំនង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​ច​ច រ៉ូ​ឌ្រី​ហ្គេ​សបាន​និយាយថា ផែនការ​នេះ​គឺពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​សកម្ម​និង​និង​ចូលនិវត្តន៍​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ