​រៀបចំ​វេទិការ​ជួបជុំគ្នា​មួយ​ដើម្បី​ពង្រឹង​ទំនាក់​ទំនងជា​មួយអង្គ​ការ​

553
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​វេទិការ​ពិគ្រោះ​យោបល់​មួយ​របស់​សាលាខេត្ត​មណ្ឌលគិរី​ដែលមាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​អោយ​កាន់តែ​ប្រសើរឡើង​រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​សមាគមន៍​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ខេត្តមណ្ឌលគិរី​បានបញ្ចប់​ដោយ​ភាពជោគជ័យ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា​នៅ​សាលប្រជុំ​របស់​សាលាខេត្ត​កម្មវិធី​ជួបជុំ​ធ្វើ​វេទិការ​នោះ​ឡើង​ក៏​ស្ថិតនៅក្រោម​វត្តមាន​របស់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​ម៉ែន​ង៉ុ​យ​,​អភិបាលខេត្ត​លោក​ស្វាយ​សំ​អ៊ាង​រួម​និង​តំណាង​អង្គការ​សមាគមន៍​ប្រមាណ​ជា​១៥០​នាក់​។​

​លោក ញន សិទ្ធិ អភិបាលរង​ខេត្ត ទទួលបន្ទុក​កិច្ចការ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ខេត្ត មណ្ឌលគិរី បាន​លើកឡើងថា​សម្រាប់​ឆ្នាំ​២០១៩ គិត​ត្រឹម​ឆមាស​ទី​១ ខេត្ត​បានគ្រោង​ប្រតិទិន​ប្រជុំ និង​វេទិកា​ពិគ្រោះ​យោបល់​រវាង​រដ្ឋបាលខេត្ត​ជាមួយ​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍​នានា​ដែល​ធ្វើ​សកម្មភាព​ក្នុង​ខេត្ត​ដើម្បី​ពិភាក្សា​និង​ផ្ដល់យោបល់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​បាន​កើតមានឡើង​នៅក្នុង សមាគម ឬក៏​សហគមន៍​។

​អភិបាលរង​ខេត្ត បន្ថែមថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បានធ្វើ​សកម្មភាព​ជាក់ស្ដែង រួមមាន​ជួយ​ទៅលើ​វិស័យ​សិទ្ធិមនុស្ស​សិទ្ធិ​ដីធ្លី​ជួយ​លើ​វិស័យ​កាតព្វកិច្ច​នៃ​ការបោះឆ្នោត​ជួយ​លើ​វិស័យ​សុខាភិបាល​ជួយ​លើ​វិស័យ​អភិរក្ស​ជីវចំរុះ​និង​អេកូ​ទេសចរណ៍​ជួយ​លើ​វិស័យ​កសិកម្ម​ដាំ​បន្លែ​និង​ចិញ្ចឹមសត្វ​ជួយ​លើ​វិស័យ​អប់រំ​និង​វប្បធម៌​ជួយ​លើ​វិស័យ​ដើម្បី​ការពារ​អភិរក្ស​ធនធានធម្មជាតិ​។​

​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​មានប្រសាសន៍ថា​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​នេះ​ឡើង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការគ្រប់គ្រង​កិច្ចការ​សមាគម អង្គការ​សង្គម​ស៊ីវិល ក្នុង​ភាពជា​ដៃគូ​រវាង​រដ្ឋបាលខេត្ត​។អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ខេត្តមណ្ឌលគិរី​ក្នុងការ​រួមចំណែក​អនុវត្តតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លុះបញ្ចាំង​សកម្មភាព​របស់ខ្លួន​ទៅតាម​ផែនការ និង​គោរព​តាមច្បាប់​លក្ខ​ខ​ន្តិ​កៈ ស្តីពី​ការបង្កើត​អង្គការ សមាគម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​អភិបាលខេត្ត​ថា​លោក​បាន​ជំរុញ​ដល់​អង្គការ​សង្គម​ស៊ីវិល​សមាគម​សហគមន៍​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ផ្តល់​លិខិតស្នើ​សុំ​បើក​ទីស្នាក់ការ​ឲ្យ​បានច្បាស់លាស់​មក​ទីចាត់ការ​អន្តរ​វិស័យ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព បង្ករ​ភាពងាយស្រួល​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ការងារ ត្រូវ​បន្ត​ផ្តល់​របាយការណ៍ ឯកសារ​ពាក់ព័ន្ធ​ការចុះបញ្ជី​។​

​បច្ចុប្បន្នភាព​និង​ការធ្វើ​គម្រោង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ស្របតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​ច្បាប់​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​អោយបាន​ទៀងទាត់​មក​រដ្ឋបាលខេត្ត​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ចូល​រួម​ប្រជុំ​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​បាល​ខេត្ត​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ