ទីប្រឹក្សា​ក្រសួងព្រះបរមរាជវាំង​ចូលរួម​បុណ្យសព​ជនរងគ្រោះ​២​នាក់​ ដែល​បាក់​អគារ​៧​ជាន់​

622
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​ លោក​ជ័យ ​ចាប​ទីប្រឹក្សា​ក្រសួងព្រះបរមរាជវាំង​និង​ជា​រដ្ឋលេខាធិការ​ក្រ​សូង​អប់រំ​យុវជន​និង​កីឡា​និង​លោកស្រី​ប៊​ន​ សុ​ភី​ អភិបាលរង​ខេត្តក្រចេះ ​ព្រមទាំង​សហការី​រួម​និង​រដ្ឋបាល​ស្រុក​សម្បូណ៌ ​បាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ​និង​នាំយក​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ ចូលរួម​បុណ្យសព​ជនរងគ្រោះ​២​នាក់​ ក្នុងឧប្បត្តិហេតុបាក់​អគារ​៧​ជាន់​​ ក្នុងនោះ​ថវិកា​ចំនួន​៨​លាន​រៀល​ដល់​គ្រួសារ​សព​ពីរ​នាក់​ប្តី​ប្រពន្ធ​​ស្ថិតក្នុង​ឃុំ​សម្បូណ៌ ស្រុក​សម្បូណ៌ ​ខេត្តក្រចេះ​។​

​លោក​ជ័យ​ចាប ​ទីប្រឹក្សា​ក្រសួងព្រះបរមរាជវាំង​បាន​នាំយក​ព្រះរាជ​អំណោយ​របស់​សម្តេច​ព្រះបរមនាថ​នរោត្តម​ សីហមុនី ​ថវិកា​ចំនួន​៨​លាន​រៀល ​ថវិកា​របស់​សមាគម​នារី​កម្ពុជា​ខេត្តក្រចេះ​ចំនួន ៦១​ម៉ឺន​រៀល និង​ថវិកា​របស់​រដ្ឋបាល​ស្រុក​សម្បូណ៌​ចំនួន​១​លាន​រៀល​ ​អនុសាខា​កាកបាទក្រហម​ស្រុក​សម្បូណ៌ចំនួន​២០​ម៉ឺន​រៀល​ប្រគល់ជូន​ដល់​គ្រួសារ​សព​ពីរ​នាក់​ប្តី​ប្រពន្ធ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព ។​

​គួររំលឹកថា​ សព​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​៧​ជាន់​នៅឯ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៩​៕S/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម