​បើករថយន្ត​បត់​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត

604
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​បរទេស​ម្នាក់​បើករថយន្ត​CRV​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I3721​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I3721​។​រថយន្ត​បត់​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​ម៉ូតូ​ធំ​ម៉ាក​DBR​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HC4803​ជិះ​ដោយ​បុរស​ពីរ​នាក់​បញ្ច្រាស់​ទិសដៅ​គ្នា​ពី​កើ​តទៅ​លិច​បណ្តាលឱ្យ​បុរស​ពីរ​នាក់​ផ្លោង​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​រង​បួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​៥៩២​កែង​និង​ផ្លូវ​៣៣៥​ក្នុង​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​១៩​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម