អាជ្ញាធរ​ជាតិ​អប្សរា​ប្រគល់​កូនឈើ​ចំនួន​៥០០០​ដើម​ជូន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​

486
ចែករម្លែក

ដោយ​: បាយ័ន​
​សៀមរាប​:
ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​សហការ​ជាមួយ​មន្ទី​បរិស្ថាន​ខេត្ត រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ដាំ​អបអរ​ទិវា​បរិស្ថាន​ជាតិ​និង​ទិវា​បរិស្ថាន​ពិភពលោក ០៥​មិថុនា នៅ​សាលាស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​ការដាំ​កូនឈើ​ទាំងនេះ បង្ហាញ​ពី​ការខិតខំ​នៃ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ការចូលរួម​ក្នុងការ​លើកកម្ពស់​កំណើន​ព្រៃឈើ ធម្មជាតិ​បៃតង និង​បរិស្ថាន​។​

​កូនឈើ​ទាំង​ចំនួន​៥០០០​ដើម មាន​ចំនួន​៩​ប្រភេទ រួមមាន​៖
​ឈើទាល​ចំនួន​១៥០០​ដើម
​ឈើ​គគីរ​ចំនួន​១០០០​ដើម
​ឈើ​ធ្នង់​ចំនួន​៥០០​ដើម
​ឈើ​ក្រញូង​ចំនួន​៥០០​ដើម
​ឈើ​រំដួល​ចំនួន​២៥០​ដើម
​ឈើ​ត្របែកព្រៃ​ចំនួន​៥០០​ដើម
​ឈើ​ក្ងោក​ចំនួន​៥០០​ដើម
​ឈើ​ពពេល​ចំនួន​១០០​ដើម
​និង​ឈើ​ភ្ញៀវ​ចំនួន​១៥០​ដើម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម