ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាកា​

574
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ ២០១៩ កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​យក​រថយន្ត​មួយគ្រឿង​ម៉ាក FORD RANGER PICK UP​ពណ៌ ទឹកប្រាក់ ឆ្នាំ​ផលិត​២០១៨​។​

​ជនសង្ស័យ ឈ្មោះ ផាន់ ឌី​ណា អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ ជាងដែក​ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៣ និង ៣០​នាទី​រសៀល នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​៤​រសៀល មាន​ករណី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​រថយន្ត​មួយគ្រឿង​ម៉ាក FORD RANGER ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៨ លេខ​តួ​៨៥៩៧៤០ លេខ​ម៉ាស៊ីន ២៦៥៤៨៥៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV 0100 នៅ​ចំណុច​ផ្ទះ​លេខ​១២​បូរី​ប៉េង​ហួត ផ្លូវ​លេខ​១៥ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ក្រោយពី​ម្ចាស់​រថយន្ត​មក​ដាក់​ពាក្យបណ្តឹង ទើប​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម