យុវជន​ខ្មែរឥស្លាម​ម្នាក់ ធ្វើអត្តឃាត ដុត​សម្លាប់ខ្លួន ដោយ​បែក​ថ្នាំញៀន​

704
ចែករម្លែក

​ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
យុវជន​ខ្មែរឥស្លាម​ម្នាក់ បានធ្វើ​អត្តឃាត ដោយ​ដុត​សម្លាប់​ខ្លួនឯង ក្រោយពេល​យុវជន​នេះ បាន​ត្រឡប់​ពី​ធ្វើ​ការងារ នៅឯ​ប្រទេស​ថៃ និង​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ហើយ​សង្ស័យថា អាច​បណ្ដាលមកពី​បែក​ថ្នាំញៀន​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៣:៣០​នាទី រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ដី​ឡូដ៍​គ្មាន​លេខ​មួយកន្លែង តាមផ្លូវ​បេតុង ក្រុម​១៥ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។​

បើតាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ បាន​ឲ្យ​ដឹងថា អត្តឃាត​ជន ឈ្មោះ មីន យូ​សុ​ប អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ជនជាតិខ្មែរ​ឥស្លាម ស្នាក់នៅ​មិន​ពិតប្រាកដ ទើបតែ​មកពី​ធ្វើ​ការងារ នៅឯ​ប្រទេស​ថៃ និង​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​

​ក្រោយ​កើតហេតុ​ការណ៍ ដ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​ភ្លាមៗ ក្រោម​ការបញ្ជា​កម្លាំង ដោយផ្ទាល់​ពី​លោក​វរសេនីយ៍ទោ គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ចក្ខុ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ហ៊ុមព័ទ្ធ​ទីតាំង​កើតហេតុ និង​បើក​ការត្រួតពិនិត្យ ក្នុង​ស្រាវជ្រាវ​រក​មូលហេតុ នៃ​ការធ្វើអត្តឃាត របស់​យុវជន​ម្នាក់នេះ ។​

​តាម​ការបំភ្លឺ​របស់​ម្តាយមីង​របស់​អត្តឃាត​ជន ឈ្មោះ តុល រ៉​យា បាន​រៀបរាប់​ប្រាប់​សម្ថ​កិច្ច​ថា យុវជន​នេះ បាន​ប្រើប្រាស់​គ្រឿងញៀន រាល់ថ្ងៃ​។​

​តុល រ៉​យា បាន​បន្តថា នៅ​ថ្ងែ​ខែ​ឆ្នាំ​ខាងលើ អត្តឃាត​ជន បាន​ដើរមក​គំនរ​សំរាម ដែល​សំរាម​នោះ មា​នគរ​ដោយ​ពូក​ចាស់ៗ និង​មែកឈើ​ងាប់ រួច មីន យូ​សុ​ប បាន​យក​ដែកកេះ ដុត​សំរាម​នោះ​។ ពេល​គំនរ​សំរាម​នោះ ឆេះ​ឡើង អត្តឃាត​ជន បាន​ដើរចូល បណ្តាល​ឲ្យ​ឆេះ​ស្លាប់ នៅក្នុង​ភ្នក់ភ្លើង​នោះ​តែម្តង​។​

​តាម​ការពិនិត្យ​របស់​លោកគ្រូ​ពេទ្យ​តុលាការ និង​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ សាក្សី​ជុំវិញ​កន្លែងកើតហេតុ បាន​សន្និដ្ឋានថា យុវជន​នោះ ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​។ បច្ចុប្បន្ន សព​ត្រូវបាន​បងប្អូន​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ជនជាតិ​ឥស្លាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម