លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៤៥​ក្នុងស្រុក​សន្ទុក​

812
ចែករម្លែក

កំពង់ធំ​: លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ រួម​និង​ក្រុមការងារ​ស្ត្រី​នៅ​ថ្ងៃទី​២៧​មិថុនា​ឆ្នាំ​២០១៩ បាន​នាំយក​ទៀន​ព្រះវស្សា គ្រឿង​បរិក្ខា ព្រមទាំង​បច្ច័យ​មួយចំនួនទៀត ទៅ​វេ​ប្រគេន​ព្រះ​សង្សា​ដែល​នឹង​ខិត​ចូលមក​នៅ​ថ្ងៃ​១​រោច​ខែអាសាឍ​ឆ្នាំកុរ​ឯកស័ក​ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩ ខាងមុខ​ដល់​វត្ត​ចំនួន​៤៥ ស្ថិតក្នុង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​។​

​នៅក្នុង​ឱកាស​ដែល​នាំ​ទៀន​ព្រះវស្សា គ្រឿង​បរិក្ខា និង​បច្ច័យ​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន​៤៥​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ​នោះ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បាន​មានប្រសាសន៍​
​បាន​គូសបញ្ជាក់ថា មនុស្ស​គ្រប់រូបៗ ត្រូវការ​ជា​ចាំបាច់​នូវ​សេចក្ដីសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដោយ​មិនអាច​អត់​សេចក្ដីសុខ​មួយណា​បានឡើយ​។​

​លោកស្រី​បាន​បន្តទៀតថា ការស្វែងរក​សេចក្ដីសុខ​សម្រាប់​មនុស្ស​ម្នាក់ៗ គឺមាន​ការលំបាក​ណាស់ ហើយ​ប្រសិន​ណា​យើង​មិនមាន​ការជឿជាក់ និង​មាន​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត និង​ស្គា​ល់ពី​តម្លៃពិត នៃ​សេចក្ដីសុខ​ទេ ក៏​មិន​ទទួលបាន​សេចក្ដីសុខ​មក​ជាក់​ខ្លួន​យើង​បានដែរ​។ យ៉ាងណា​ម៉ិ​ញ​ក្នុងសង្គម​គ្រួសារ​មួយ​បើ​យើង​មិន​សន្សំ និង​ព្យាយាម​ប្រឹងប្រែង​ស្វែងរក​ដោយ​ខ្លួន​យើង​ទេ គ្រួរ​សារ​យើង​ក៏​មិនអាច​ទទួលបាន​នូវ​សេចក្ដីសុខ និង​មាន​សុភមង្គល​ដែរ​។ ដូច្នេះ​យើង​ម្នាក់ៗ ត្រូវធ្វើ​អំពើ​ដែលជា​កុសល និង​ស្គាល់​គុណ​ទោស​កុំ​លុះ​តាម​ឧបាយ​ផ្សេងៗ ដែល​បំផ្លាញ​នូវ​សេចក្ដីសុខ​ដែល​បាន​ខិតខំ​សន្សំ​នោះ​ជាដាច់ខាត​។ ហើយ​អ្វីដែល​យើង​ត្រូវការ​ទៀត​នោះ គឺ​សុខសន្តិភាព​ដែល​ប្រទេសជាតិ​ទទួលបាន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែ ល​កើតចេញពី​នយោបាយ​ឈ្នះ​ឈ្នះ សម្ដេច តេ​ជោ សែន​សព្វថ្ងៃនេះ គឺមាន​តម្លៃ​ធំធេង​ណាស់ ដែល​បង្ក​ឱកាស​គ្រប់បែបយ៉ាង សម្រាប់​ការរស់នៅ​ការរក​ទទួលទាន​ចិញ្ចឹមជីវិត គឺ​សុទ្ធតែ​នាំ​ឲ្យ​យើង​មាន​សេចក្ដីសុខ​ផ្លូវចិត្ត ព្រោះ​រយៈ​នេះ​បាន​បង្ក​ឲ្យ​យើង​បានធ្វើ​បុណ្យទាន​តាម​ការ​
​ប៉ងប្រាថ្នា​សម្រាប់​ក្នុង​ផ្លូវលោក​និង​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​។​

​សូមជម្រាបថា ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ បរិក្ខា និង​បច្ច័យ​ដែល​បាន​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​សម្រាប់​វត្ត​ទាំង​៤៥​ក្នុងស្រុក​សន្ទុក​នាពេល​នោះ ក្នុង​មួយ​វត្តៗ ទទួលបាន​៖ ទៀន​ព្រះវស្សា​១​គូរ អង្ករ មី ត្រីខ ទឹកដោះគោ ទឹក​សុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និង​បច្ច័យ​មួយចំនួន​ផងដែរ​ក្នុងនោះ ក៏បានផ្ដល់​ទាន​ជា​ថវិកា​ក្រណាត់ស​ជូន​ដល់ លោកតា​អាចារ្យ​តាវ​ត្ត និង​បាន​ជូន​ថវិកា​សម្រាប់​ដឹកជញ្ជូន​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម