សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ការទទួល​ជំនួយ​ពី​សប្បុ រសជន​

914
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​ឈប់​ទទួល​ជំនួយ​ពី​សម្បុរ​សជន​សម្រាប់ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ឧប ទ្ទវហេតុ​បាក់​រលំ​អគារ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ហើយ​នៅ​យប់​ថ្ងៃទី២៧ខែមិថុនាឆ្នាំ​២០១៩​នេះ។សរុប​ថវិកា​ទទួលបាន ពី​សប្បុរសជន​ចាប់តាំងពី​យប់​ថ្ងៃទី ២៣ ខែមិថុនាមក​ម៉ោង ៦​ល្ងាច​ថ្ងៃទី ២៧ ខែមិថុនា​នេះ​មាន​ចំនួន​ជាង ២,៥ លាន​ដុល្លារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​នៅលើ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​នៅ​យប់​ថ្ងៃទី​២៧​ខែមិថុនា​នេះ​ថា​៖«​ក្នុង​ស្មារតី​អាណិត​ស្រ​ឡាញ់​សម្រាប់​បងប្អូន​ជនរងគ្រោះ​ដែល​បណ្តាលមកពី​ការ​រលំ​អាគារ ៧ ជាន់​នៅ​ខេត្ត​ព្រះសីហនុសប្បុរសជន​បាន​បន្ត​ចូលរួម​ដោយ​គិត​ត្រឹម​ម៉ោង​៦​ល្ងាចថ្ងៃ​២៧ខែមិថុនា​នេះ​ថវិកា​បាន​កើនឡើង​ពី ២,៣៦៨,៤០០​ដុល្លារ ដល់ ២,៥១២,៨២១​ដុល្លារ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ទៀតថា​៖«​ថវិកា​ទាំងអស់នេះ​៣០​ម៉ឺន​ដុល្លារ​ត្រូវបាន​ឧបត្ថម្ភ​ទៅ​ជនរងគ្រោះ​ដែល​រងរបួស​។​ថវិកាសល់​ពី​ឧបត្ថម្ភ​ដល់​អ្នករងរបួស​ត្រូវ​បាន​យកទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត ។ ថវិកា​សប្បុរសជន​ដែល​ចូលរួម​តាម​ការ​អំពា​វនា​វ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព​ទាំង២៨ក្នុង​មួយ​សព ៧៩,០០១​ដុល្លារ (​នៅសល់ ៣២​សេន​)​បូករួម​ទាំង​ថវិកា​ដែលជា​ព្រះ​រា​ជនូបត្ថម្ភ​របស់​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី​យ៍​ជាទីគោរព​សក្តា​រៈ​,​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋសភា​,ព្រឹទ្ធសភា​,​រាជរដ្ឋាភិបាល​,​កាកបាទក្រហម​និង​សប្បុ​សជន​ចូល​ផ្ទាល់​ផងនោះ​អ្នកស្លាប់​មួយ​នាក់​ទទួ លបាន​ថវិកា​ឧបត្ថម្ភ​ជាង ៩ ម៉ឺន​ដុល្លារ ឬ ជិត ៤០០ លាន​រៀល​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ដែល​បាន​ចូលរួម​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​ដើម្បី​ជួយ​ដោះស្រាយ​ការ​លំ បាក​របស់​ជនរងគ្រោះ​ក៏ដូចជា​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​។

​សម្តេច​តេ​ជោ ហ៊ុន សែនក៏បាន​បញ្ជាក់​ផងដែរ​ថា​សម្រាប់​កម្លាំង​ចូលរួម​ប្រតិបត្តិ​ការរុក រកនិង​សង្គ្រោះ​ក្រោម​ការបញ្ជា​ផ្ទាល់​នៅ​ហ្នឹង​កន្លែង​ពី​សំណាក់លោកយន្ត មីន ត្រូវបាន​វាយ តម្លៃ​ខ្ពស់​និង​កោតសរសើរ​ពី​គ្រប់ទិសទី។ ក្រៅពី​ផ្តល់នូវ​មេដាយមាស​មួយគ្រឿង​ម្នាក់​ហើយ​នោះ​និង​ទទួលបាន​ប្រាក់ ឧបត្ថម្ភ ២០០​ដុល្លារ​សម្រាប់​អ្នក​ជួយសង្គ្រោះ​ជា​បុរស និង ៣០០​ដុល្លារ​សម្រាប់​នារី​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដឹកនាំ​កម្លាំង​ជួយសង្គ្រោះ​ជនរងគ្រោះ​ទាំងយប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ បានបញ្ចប់​សារ​របស់​សម្តេច​ថា «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​»៕

ទីតាំងផ្សាយពាណិជ្ជកម្ម