ដេវីដ ស៊ី​ល​វ៉ា បញ្ជាក់ថា រដូវ​កាល​ក្រោយ​ជា​ឆ្នាំ​ចុងក្រោយ​ជាមួយ​ក្លិប​ស៊ី​ធី​

569
ចែករម្លែក

​កីឡាករ ដេវីដ ស៊ី​ល​វ៉ា (David Silva) បាន​បញ្ជាក់ថា​ខ្លួន​កំពុង​ត្រៀម​សម្រាប់​អ្វីដែល​គេ ហៅថា រដូវ​កាល​ចុងក្រោយ​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។

​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នៅសល់​កិច្ចសន្យា​១២​ខែ​ទៀត ហើយ​និយាយថា រយៈពេល​១០​ឆ្នាំ​គឺ​ស័ក្តិ​ស​ម្យ​ពេក​ទៅហើយ ដើម្បី​បញ្ចប់​អាជីព​នៅ​ពហុ​កីឡដ្ឋាន Etihad ។

​នៅក្នុង​វ័យ​៣៣​ឆ្នាំ ស៊ី​ល​វ៉ា បាន​ផ្ទេរ​ពី​ក្លិប វ៉ា​លេន​ស្យា​(Valencia) នៅ​ក្របខណ្ឌ La Liga មក​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ក្នុងតម្លៃ​ផ្ទេរ​២១​លាន​ផោន​កាលពី​ខែមិថុនា ឆ្នាំ​២០១០ ហើយ​ជួយ​ក្លិប​នេះ​លើក​ពាន​ជើងឯក​លី​ក​ជា​បន្តបន្ទាប់ លើកលែងតែ​ពាន Europa League និង​ពាន Champions League​។

​នៅពេល​សួរថា តើ​កីឡាករ​រូបនេះ​អាច​បន្ត​នៅ​ដល់​រដូវ​កាល​២០១៩-២០​ឬ​យ៉ាងណា នៅពេល​ស៊ី​ធី​នឹង​លើក​ពាន​ជើងឯក​លើក​ទី​៣​ជាប់​គ្នា ស៊ី​ល​វ៉ា បាន​និយាយថា “​ទេ នេះ​គឺជា​រដូវ​កាល​ចុងក្រោយ​។ រយៈពេល​១០​ឆ្នាំ​សម្រាប់​ខ្ញុំ​គឺ​គ្រប់គ្រាន់​ហើយ​។ វា​គឺជា​ពេលវេលា​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ខ្ញុំ​”​។

​ស៊ី​ល​វ៉ា សារភាពថា ការលើក​ពាន​ឆេ​ម​ពាន​លី​ក​គឺជា​រឿង​ល្អ​បំផុត​មុននឹង​ចាកចេញ​ពី ស៊ី​ធី ប៉ុន្តែ​ក្រុម​នេះ​បាន​ត្រឹម​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​រដូវ​កាល​កន្លង ទៅនេះ ពួកគេ​បាន​ខ្ទាត​ចេញ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ជាការ​ខ្ទាត​ចេញ​លើក​ទី​២ ជាប់​គ្នា​នៅ​វគ្គ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ