​វាក់​អើ​រថយន្ត​កុងតឺន័រ​ ចាប់​ហ្វ្រាំង​ដួលចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ម្នាក់

550
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌុប​គ្នា ក្នុង​ល្បឿន​លឿន រួច​ក៏ វាក់​អើ​ជាមួយនឹងរថយន្ត ឮកុងតឺន័រ​ដែលបើកឆ្លងផ្លូវ​ បាន​ចាប់ហ្វ្រាំង បណ្តាលឱ្យ​ដួលអូសចូលទៅក្រោមរថយន្ត កង់រថយន្ត​កិន​ស្លាប់​ម្នាក់​និង​រងរបួស​ម្នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង ១១​:៤០​នាទី យប់​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ថា ហ្សេ​ន ហ្សា​លី ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ​អ៊ិស្លាម មុខរបរជាជាង​ដែក ស្នាក់​នៅក្នុង​សង្កាត់ចោមចៅ​ទី​១ ខណ្ឌពោធិ៍សែន​ជ័យ មាន​ស្រុកកំណើតនៅភូមិទួលអំពិល ឃុំ​ពញាឮ ស្រុក ពញាឮ​ខេត្តកណ្ដាល​។​ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​មានឈ្មោះ មាន​សុភឿន​ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​មុខរបរជាជាង​សំណង់​មាន ស្រុកកំណើត នៅ ភូមិព្រែកផ្តៅ ឃុំ​រកា​កោង ស្រុកមុខកំពូល ខេត្តកណ្ដាល​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម