លោក ប៉ាន សូរ​ស័ក្តិ កាន់​សហព័ន្ធ​កង់ ជំនួស​លោក នុត​សាអាន​

843
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ក្នុងខណៈដែល​សមាជិក​ប្រតិបត្តិ មួយចំនួន ដកខ្លួន​ចេញ រួមផ្សំ​ជាមួយនឹង​លោក នុត សាអាន ដែលជា​ប្រធាន​សហព័ន្ធ មិនមាន​ពេលវេលា គ្រប់គ្រាន់​នោះ លោក​ក៏បាន​ប្រកាស​ដកខ្លួន​ចេញ ដើម្បី​ឲ្យ​សហព័ន្ធ ដែលមាន​សក្ដានុពល​មួយ​នេះ ធ្វើ​មហាសន្និបាត​វិសាមញ្ញ ពាក់កណ្ដាល​អាណត្តិ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី ។​

ទិដ្ឋភាព​មហាសន្និបាត

​មហាសន្និបាត ដែល​ធ្វើឡើង នា​ល្ងាច​ថ្ងៃទី​២៧ មិថុនា នោះ មានការ​ចូល​ល​រួម​ពី​សំណាក់ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​លោក ប៉ាន សូរ​ស័ក្តិ ដែលជា​ប្រធាន​សហព័ន្ធ​ថ្មី ។ អាណត្តិ ដែល​មិនទាន់​ចប់​នេះ មាន​សមាជិក​ប្រតិបត្តិ ចំនួន ១៥ រូប តែ​បន្ទាប់ពី​ធ្វើ​មហាសន្និបាត វិសាមញ្ញ​ទៅ សមាជិក​ប្រតិបត្តិ បន្សល់ទុក​ត្រឹមតែ ១៣ រូប​ប៉ុណ្ណោះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា បានឱ្យដឹងថា លោក ប៉ាន សូរ​ស័ក្តិ ជា​ប្រធាន​សហព័ន្ធ រួមជាមួយ​អនុប្រធាន​សហព័ន្ធ ចំនួន ៣ រូប គឺ​លោក កឹម សុខុន ជា​អនុប្រធាន​ទី​១ លោក​ឧកញ៉ា វង្ស ខាន់​ពៅ ដែលជា​អគ្គលេខាធិការ សហព័ន្ធ​នោះ ជា​អនុប្រធាន​ទី​២ និង​លោក ស៊ា​ង ថៃ ជា​អនុប្រធាន​ទី​៣ ។​

ទិដ្ឋភាព​មហាសន្និបាត

​លោក នូ ចំរើន ជា​អគ្គលេខាធិការ លោក​ព្យែ​រ អ៊ីវ​កា​ទ្រី និង​លោក សុខ ដា​រិ​ទ្ធិ ជា​អគ្គលេខាធិការរង ។ លោក ឡាយ សុខ​សៅ​គ​ន្ធា ជា​អគ្គ​ហេរញ្ញិក ។ ក្រៅពីនោះ​មាន​សមាជិក​ប្រតិបត្តិ​ធម្មតា ចំនួន ៥ រូប​ទៀត​គឺ​លោក ឡុង កែវ​វិចិត្រ លោក​អ៊ូច សារិន កញ្ញា​ឱ ច័ន្ទ​ន៍ កញ្ញា​ជ័យ ច័ន្ទ​រស្មី និង កញ្ញា​ង៉ែត ធាន​សិរី​វ​ល័​ក្ខ ។​

​ជាមួយនឹង​ការឡើង​កាន់កាប់ តំណែង​ថ្មី លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាងថា កីឡា​ត្រូវតែមាន​ការអភិវឌ្ឍ ទាំង​ធនធានមនុស្ស ទាំង​ធ្វើ​ទំនើបកម្ម​កង់ ឲ្យ​ទាន់សម័យ ។ កីឡាករ​-​កីឡាការិនី មាន​សមត្ថភាព តែ​កង់​អន់ ក៏​មិនអាច​ប្រកួត​ឈ្នះ​គេ​ដែរ​។ កម្ពុជា​មិន​ត្រឹមតែ ត្រូវការ​កង់​ទំនើប​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវការ​គ្រូបង្វឹក​កម្រិត​ខ្ពស់ និង​ការបណ្ដុះបណ្ដាល​អត្ត​ព​លិ​ក នៅក្រៅ​ប្រទេស​ទៀតផង ។​

សមាជិក​ប្រតិ​ប​ត្ត​ថ្មី

​សូមបញ្ជាក់ថា លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​ប្រកាស​តែងតាំង​លោក នុត សាអាន ដែល​សុំ​ដកខ្លួន​ចេញ​នោះ ជា​ប្រធានកិត្តិយស​ទៀតផង ។​

​លោក ថោង ខុន បាន​មានប្រសាសន៍ថា ជា​សហព័ន្ធ​មួយ​គឺ​ត្រូវ​រៀបចំ​គ្រូបង្វឹក មន្ត្រី​ប​ច្ចក​ទេស អាជ្ញាកណ្ដាល​មន្ត្រីរដ្ឋបាល ឲ្យ​បាន​ត្រឹមត្រូវ ។ ការប្រណាំង​កង់ មាន ៤ វិញ្ញាសា គឺ​ប្រណាំង​តាម​ដងផ្លូវ ប្រណាំង​តាម​ភ្នំ ប្រណាំង​ក្នុង​សាល និង​ការសំដែង​កង់​ចម្រុះ ។ កម្ពុជា លេង​តែ​វិញ្ញាសា​ប្រណាំង តាមផ្លូវ និង​ប្រណាំង​តាម​ភ្នំ តែប៉ុណ្ណោះ ហេតុនេះ ត្រូវតែ​លើកទឹកចិត្ត ដល់​កីឡាករ​-​កីឡាការិនី ដែល​លេង​វិញ្ញាសា​នេះ ៕v