នេះ​បាន​ហៅ​ថា​យ៉ាប់ មានរថយន្ត​ហើយ​ជិះ​មិន​បាន​ទៀត​នៅ​បារាំង​

651
ចែករម្លែក

​ពួក​មន្ត្រី​បាន​និយាយថា អាជ្ញាធរ​ក្រុងប៉ារីស ប្រទេស​បារាំង ហាមឃាត់​រថយន្ត​ដែល​បាន​ចុះបញ្ជី​ក្នុង​តំបន់​មិនអោយ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​នៅពេល​រលក​កំដៅ​ខ្ពស់បំផុត​មិន​​ធ្លាប់​ជួប​កំពុង​វាយប្រហារ​ប្រទេស​បារាំង​និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប ដើម្បី​កុំអោយ​ខ្យល់អាកាស​កាន់តែ​ពុល​ឡើង​។​

​បំរាម​លើ​រថយន្ត​ចាស់ៗ​និង​រថយន្ត​មាន​ប្រសិទ្ធភាព​តិច​ត្រូវបាន​អនុវត្ត​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​នៅ​ក្រុងប៉ារីស​និង​ទីក្រុង​ទីប្រជុំជន​ប្រមាណ​៧៩​នៅ​ទូទាំង​ប្រទេស ។​រថយន្ត​ប្រ​​មាណ​៥​លាន​គ្រឿង​ដែល​ចុះបញ្ជី​នៅ​ត​បន់​Ile-de-France ជុំវិញ​ក្រុងប៉ារីស រង​ផលប៉ះពាល់ ទោះជា​យ៉ាងណា ម្ចាស់​យានយន្ត​មួយចំនួន​មិន​បាន​គោរព​តាម​បំរាម ខណៈ​ការ​ពិ​​ន័យ​ចំពោះ​ការរំលោភ​បំរាម​មាន​ត្រឹមតែ​៦៨​អឺរ៉ូ សំរាប់​រថយន្ត​តូច និង​១៣៥​អឺរ៉ូ សំរាប់​រថយន្ត​ធំ​។​

​អាជ្ញាធរ​បារាំង​ក៏​រឹតត្បឹត​លើ​ការប្រើប្រាស់​ទឹក និង​បិទ​សាលារៀន​រាប់រយ​កាលពី​ថ្ងៃ​២៧​មិថុនា នៅ​ពេល​មួយ​ភាគ​ធំ​នៃ​អឺរ៉ុប​ខាង​លិច​នៅ​តែ​ស្ថិត​ក្នុង​សីតុណ្ហភាព​ចង់​ឆេះ​។​

​បារាំង​កំពុង​រង​កំដៅ​លើ​៤០​អង្សា​សេ និង​កំរិត​លើ​៤៤​អង្សា​សេ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា ជា​កំរិត​កំដៅ​ខ្ពស់បំផុត​ដែល​បារាំង​មិន​ដែល​ជួប​តាំងពី​ឆ្នាំ​២០០៣ ពេល​ដែល​រលក​​កំដៅ​ពេលនោះ​បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់​។​

​អាជ្ញាធរ​បារាំង​បាន​ចេញ​ការព្រមាន​ពណ៌​ក្រហម​នៅ​៤​តំបន់​នៅ​ភាគខាងត្បូង ហើយ​ភាគច្រើន​នៃ​ប្រទេស​បារាំង​ស្ថិតក្នុង​កំរិត​ព្រមាន​ពណ៌​ទឹកក្រូច​។​

​ក្រៅ​ពី​បារាំង អាល្លឺម៉ង់ ប៉ូឡូញ​និង​សាធារណរដ្ឋ​ឆែក​ក៏​ជួប​អាកាសធាតុ​ក្តៅ​ខ្ពស់​បំផុត​មិន​ដែលធ្លា​ប់​ជួប​នៅ​ខែ​មិថុនា ហើយ​នៅអេ​ស្ប៉ាញ​អាជ្ញាធរ​កំពុងត​ស៊ូនឹ​ង​ភ្លើង​ឆេះ​ព្រៃ​បណ្តា​​ល​មក​ពី​អាកាសធាតុ​ក្តៅ​៕​ដោយ​៖​វាសនា​

សីតុណ្ហភាព​នៅ​បារាំង​កណ្តាល​ត្រូវ​រំពឹងថា​នឹង​ឡើង​ដល់​៤៥​អង្សា​សេ​នៅ​ថ្ងៃ​សុក្រ​ដែលជា​កំរិត​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៣

សត្វ​ចិញ្ចឹម​នៅអេ​ស្ប៉ាញ​ត្រូវដុត​ទាំងរស់​ក្រោយភ្លើង​ព្រៃឆេះរ​ហូ​តលែង​អាច​គ្រប់គ្រង​បាន

ទីតាំងផ្សាយពាណិជ្ជកម្ម