ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បិទវគ្គបណ្តុះបណ្តាលការងារជំនាញរដ្ឋបាល

1108
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
វគ្គសិក្សាស្តីពីការងាររដ្ឋបាលរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន បញ្ចប់វគ្គជាស្ថាពរហើយ «វគ្គបណ្តុះបណ្តាលការងារជំនាញរដ្ឋបាល» រយៈពេល បីថ្ងៃត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៧ មិថុនា ២០១៩ ក្រោមវត្តមាន ឯកឧត្តម អ៊ុក​ សុជាតិ និង មន្រ្តីក្រោមឱវាទជាច្រើនរូប។

មន្រ្តីក្រសួងមកពីបណ្តាលនាយកដ្ឋាន និងមន្ទីរវប្បធម៌ រាជធានី /ខេត្ត សរុប ១២០រូប បានចូលរួមវគ្គបណ្តុះបណ្តាល «ការងារជំនាញរដ្ឋបាល» រយពេលបីថ្ងៃ ចាប់តាំងពីថ្ងៃទី ២៥ មិថុនា ដល់ថ្ងៃទី២៧ មិថុនា ២០១៩។

លោក អ៊ុក​ សុជាតិ បានថ្លែងថា វគ្គសិក្សានេះត្រូវបានបិទវគ្គប្រកបដោយជោគជ័យ និងគួរអោយកោតសរសើរជាពិសេស វគ្គសិក្សានេះបានផ្តល់ចំណេះដឹង ផ្នែក ការងាររដ្ឋបាលដ៏មានអត្ថប្រយោជន៍ ដែលជាចំណេះដឹងថ្មីមួយជូនដល់សិក្ខាកាម ក្នុងការបំពេញភារកិច្ចខាងមុខ។ ឆ្លងតាមការសិក្សា វគ្គបណ្តុះបណ្តាលលើកនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់សង្ឃឹមថា សិក្ខាកាមទាំងអស់ និងយកចំណេះដឹងទាំងអស់ដែលបានទទួលនៅពេលនេះ បូកបន្ថែមនិងសមត្ថភាព បទពិសោធន៍ផ្ទាល់ខ្លួនដែលមានស្រាប់ យកទៅបំរើការងារក្នុងអង្គភាព ខ្លួនអោយបាន សមស្របតាមតម្រូវការ ការងាររបស់សង្គមជាតិអោយកាន់តែមានប្រសិទ្ធភាព។

លោកក៏បានទទូច និងអរគុណ ដល់សាស្រ្តាចារ្យ ទាំងអស់ដែលបានខិតខំ ប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការស្វែងរកក៏ដូចជាផ្តល់នូវឯកសារ មេរៀន និងបទពិសោធន៍ដែលខ្លួនមាន និងពន្យល់ដល់សិក្ខាកាម ដែលជួយអោយសិក្ខាកាម ទាំងអស់ងាយយល់ ងាយចាំ និងអាចយកទៅច្នៃប្រឌិតហើយអនុវត្តអោយបាន សមស្របតាមស្ថានភាពជាក់ស្តែងក្នុងសង្គមនាពេលបច្ចុប្បន្ន។

សូមរំលឹកថា វគ្គបណ្តុះបណ្តាលការងាររដ្ឋបាលនេះ មានសិក្ខាកាម១២០រូប ក្នុងនោះ ស្រ្តី៤៣រូប មកពីបណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ តាមរយៈការវាយ តំលៃ ចំពោះសមត្ថភាពសិក្ខាកាមទាំងអស់មុនកាលបណ្តុះបណ្តាលឃើញថា សិក្ខា កាម មានកម្រិតការយល់ដឹង លើកិច្ចការរដ្ឋបាល ១-កម្រិខ្សោយ មានចំនួន ៥២ភាគរយ។ ២- កម្រិតមធ្យមមានចំនួន ៤៥ ភាគរយ ។ ៣- កម្រិតល្អ មានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ។ ក្រោយបញ្ចប់វគ្គ កម្រិតយល់ដឹងមានការកើនឡើង ចំណែកកម្រិតខ្សោយថយចុះ មកនៅត្រឹមតែ ១៦ភាគរយប៉ុណ្ណោះ។ ចំណែក កម្រិតមធ្យម កើនឡើង៦៤ ភាគរយនិង កម្រិតល្អ ឡើងមកដល់២០ភាគរយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម