សម្ពោធ​បណ្ណាល័យ​សាលាបឋមសិក្សា​បាឡាត់​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​ជា​អំណោយ​របស់​ប្រទេស​កូរ៉េ​

868
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​សាលា​បាឡាត់ ស្ថិតក្នុង​ភូមិ​សាលា​បាឡាត់​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ពិធី​សម្ពោធ​បណ្ណាល័យ​សាលាបឋមសិក្សា​បាឡាត់ ជា​អំណោយ​របស់​ប្រទេស​កូរ៉េ ក្រោម​អធិបតីភាព​លោក យក់ ប៊ុន​ណា​រដ្ឋ លេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត តំណាង​លោក​ងូ​ន រតនៈ អភិបាលខេត្ត លោក MIM YOUNGJIN Director តំណាង​អង្គការ VOLUNTEER និង​លោកស្រី​តំណាង​អង្គការ HUMGMF តំណាង​សកល​វិទ្យាល័យ​សាន់​មូ​ន​។​

​ស្វាគមន៍​ក្នុង​ពិធី​នេះ លោក ឃិត សារិទ្ធ នាយក​សាលា​បឋម​សិ​ល្សា​បាឡាត់ មានប្រសាសន៍ថា អគារ​បណ្ណាល័យ​ថ្មី​ដែល​ត្រូវបាន​សម្ពោធ​គម្រោង​នាពេល​បន្តិច​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​អង្គការ​សម្ព័ន្ធ​ស្ត្រី ដើម្បី​សន្តិភាព​ពិភពលោក និង​សកល​វិទ្យាល័យ​សាន់​មូ​ន តាមរយៈ​សាលា​ភូមិន្ទ​រដ្ឋបាល​ចំណាយ​អស់​ថវិកា​ជិត​២​ម៉ឺន​ដុល្លារ ដែលមាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​៩​ម៉ែត្រ ក្នុងនោះ​ថវិកា​របស់​កូរ៉េ​ចំនួន​១៨,០០០​ដុល្លារ​រ និង​ខាង​កម្ពុជា​ចេញ​បដិភាគ​១០​ភាគរយ​។​

​លោកនាយក​បាន​បន្តថា ក្រៅពី​សង់​បណ្ណាល័យ សកលវិទ្យា​ល័យ​ភូមិ​រដ្ឋបាល​បាន​ជួយ​ថវិកា​រៀបចំ​សួន​នៅមុខ​បណ្ណាល័យ​ថ្មី និង​ជួសជុល​បង្គន់​១​ខ្នង​២​បន្ទប់​។ ដោយឡែក​សិស្ស​ក្រុម​ជំនា​ន់ទី​៨ បាន​ជួយ​ថវិកា​រៀបចំ​សួន លាបថ្នាំ​ពណ៌ ដាំ​ផ្កា និង​ធ្វើ​របង​ព័​ទ្ទ​ជុំវិញ​កូនឈើ លាបថ្នាំ​ដងទង់​ជាតិ លាប​ក្លោងទ្វារ ចែក​សៀវភៅ​អំ​ណាន និង​ទង់ជាតិ​ថ្មី​។​

​បន្តម​កលោក MIM YOUNGJIN Director តំណាង​អង្គការ VOLUNTEER មានប្រសាសន៍ថា ដើម្បី​ជួយ​អ្នក​បំពេញ​ក្តី​សុបិន​របស់​សិស្សានុសិស្ស​បឋមសិក្សា មធ្យម និង​វិទ្យាល័យ ដែលជា​មិត្ត​ភ័ក្ត្រ និង​គ្រូ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កូរ៉េ បានផ្តល់​ការគាំទ្រ​ដល់​ការកសាង​បណ្ណាល័យ​នេះ​។ ពួកយើង​រស់នៅ​ជាមួយគ្នា និង​ចែករំលែក​ជាមួយ​អ្នក​នូវ​សក្កា​នុព​ល​គ្មាន​ដែន​កំណត់​របស់​យុវជន​និស្សិត​កូរ៉េ ដែល​ចង់​នៅ​ជាមួយ​ពួកគេ​នៅទីនេះ គឺ​នៅ​សាលាបឋមសិក្សា​សាលា​បាឡាត់ ដែល​ក្រោយមក​នឹង​ក្លាយជា​ដៃគូ នៃ​អនាគត​នៅលើ​ឆាក​អន្តរជាតិ ដោយ​ដាក់​ការចូលរួម​ក្នុង​សកម្មភាព​រួមគ្នា​លើ​វិស័យ​អប់រំ​ជាសំខាន់​។​

​លោក MIM YOUNGJIN បាន​បន្តថា ប្រទេស​កម្ពុ​ជាមាន​ទំនាក់ទំនង​ការទូត​ល្អជា​មួយ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​។ ខ្ញុំ​ជឿជាក់ថា និស្សិត និង​យុវជន​ទាំងអស់ នៃ​ប្រទេស​កម្ពុជា ដែលមាន​វត្តមាន​នៅទីនេះ ស្ថិតនៅក្នុង​ទីតាំង​នេះ​មាន​តួនាទី​សំខាន់ ក្នុងការ​ដោះស្រាយ​ជម្លោះ​នៅលើ​ឧបទ្វីប​កូរ៉េ និង​រួមគ្នា ជួយ​ដោះស្រាយ​ជម្លោះ​រវាង​កូរ៉េខាងជើង​និង​កូរ៉េ​ខាង​ត្បួ​ង ដែល​សំខាន់​ក្នុងនាម​ជា​ស្ពាន​នៃ​សន្តិភាព​។​

​បន្ទាប់មក​លោក​យក់ ប៊ុន​ណា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល បាន​គូសបញ្ជាក់ថា យើង​មកជួប​ជុំគ្នា​នា​ថ្ងៃនេះ​មិនមែនជា​ដំណើរ​ចុងក្រោយ​ទេ ប៉ុន្តែ​មាន​ផ្លូវ​ដ៏​វែងឆ្ងាយ​ដែល​យើង​ត្រូវ​ដើរ​ជាមួយគ្នា​ក្នុង​ការកសាង​ធនធានមនុស្ស​ដើម្បី​ជួយ​ប្រទេស​កម្ពុជា ក្នុងការ​អភិ​វ​ឌ្ឃ​ឱ្យមាន​ការ​រិ​ក​ចម្រើន​ត​ទៅមុខទៀត​។ ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក៏មាន​ការរួមចំណែក​ក្នុង​ការកសាង​សន្តិភាព​នៅក្នុង​តំបន់ ក៏​ជាការ​កសាង​សន្តិភាព​របស់​ពិភពលោក​។ ដែល​នេះ គឺជា​គោលដៅ​រួមគ្នា​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​គោលដៅ​របស់​សប្បុរសជន​កូរ៉េ ដែល​ខិតខំ​ប្រឹងប្រែង​ដោយ​ធ្វើដំណើរ​ដ៏​សែន​ឆ្លា​យ និង​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន និង​កម្លាំងកាយ​ចិត្ត​នៅក្នុង​ការជួយជ្រោមជ្រែង​បង្កើត​នូវ​បណ្ណាល័យ​មួយ សម្រាប់​ធ្វើឱ្យ​កូន​ខ្មែរ​ទាំងអស់គ្នា​ចូលចិត្ត​អាន​សៀវភៅ ដែល​ធ្វើឱ្យ​យើង​ម្នាក់ៗ មានការ​ចេះដឹង​កាន់តែ​ជ្រៅជ្រះ​ថែមទៀត​។​

​ក្នុង​ពិធី​នេះដែរ លោក​រដ្ឋលេខា និង​លោក​អភិបាលរង​ខេត្ត បាន​បំពាក់​គ្រឿងឥស្សរយស​ដល់​សប្បុរ​សជន​កូរ៉េ​ជាច្រើនរូប​ផងដែរ និង​កាត់​ខ្សែបូ​សម្ពោធ​បណ្ណាល័យ​ជា​កិច្ច​បង្ហើយ​ពិធី ព្រមទាំង​ថតរូប​រួមគ្នា​នៅមុខ​បណ្ណាល័យ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម